បាល់ទាត់អន្តរជាតិ
ក្លឹបបិសាចក្រហមត្រៀមដោះដូរ Diogo Dalot ជាមួយ Dumfries
ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រើប្រាស់ខ្សែការពារស្លាប Diogo Dalot ក្នុងកិច្ចព្រមព្រៀងដើម្បីដោះដូរយក Denzel Dumfries របស់ក្លឹប Inter Milan។
យ៉ាងណាមិញជាមួយនឹង Aaron Wan-Bissaka ដែលត្រៀមនឹងចាកចេញពី Old Trafford នៅពេលឆាប់ៗខាងមុខនេះ ក្លឹបបិសាចក្រហមត្រូវបានគេជឿថា កំពុងសម្លឹងរកមើលការចុះហត្ថលេខាលើខ្សែការពារស្តាំថ្មីម្នាក់ដែលមានគុណភាពលេងល្អប្រសើរជាងជម្រើសបច្ចុប្បន្ន Diogo Dalot។
យ៉ាងណាមិញ Denzel Dumfries គឺជាកីឡាករម្នាក់ដែលក្លឹបបិសាចក្រហមចង់បានបំផុត។ ទោះជាយ៉ាងណាខ្សែការពារសញ្ជាតិហូឡង់ដែលកំពុងឡើងជើងខ្លាំងរូបនេះ ត្រូវបានក្លឹបធំៗជាច្រើនចាប់អារម្មណ៍ផងដែរដូចជា Chelsea, Arsenal និង Tottenham Hotspur។ ដូច្នេះបើគ្មានលក្ខណៈពិសេសអ្វីមួយនោះទេ ក្លឹបបិសាចក្រហមប្រហែលជាមិនអាចចុះហត្ថលេខាលើ Dumfries បានឡើយ។
យោងតាមកាសែត The Mirror បានឲ្យដឹងថា ក្លឹបបិសាចក្រហមមានបំណងផ្តល់ជូនទឹកប្រាក់ 30 លានអឺរ៉ូ បូកនឹង Diogo Dalot ដើម្បីជាផ្នែកមួយនៃកិច្ចព្រមព្រៀង ក្នុងការចុះហត្ថលេខានាំយក Dumfries មកកាន់ទឹកដីអង់គ្លេស។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ3 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!