បាល់ទាត់អន្តរជាតិ
ក្លឹបធំៗបី កំពុងចាប់អារម្មណ៍ចង់បានខ្សែការពារស្លាប Diogo Dalot
កាលពីពេលថ្មីៗនេះ មានក្លឹបជាច្រើនបានចាប់អារម្មណ៍ទៅលើខ្សែការពារ Diogo Dalot របស់ក្លឹបបិសាចក្រហម Manchester United។ យោងតាម Calciomercato បានរាយការណ៍ថា ក្លឹបដែលចាប់អារម្មណ៍លើខ្សែការពារស្ដាំរូបនេះមានដូចជា Juventus, AC Milan និង Barcelona។
ផ្នែកមួយដែលធ្វើឲ្យក្លឹបជាច្រើនចាប់អារម្មណ៍លើ Dalot នោះគឺសមត្ថភាពរបស់គាត់ បូករួមទាំងកុងត្រាឈានដល់ឆ្នាំចុងក្រោយ ដែលមានន័យថា គាត់អាចចាកចេញពី Old Trafford និងក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួននៅរដូវក្តៅនេះ។
ទោះជាយ៉ាងណាក៏ដោយ ក្លឹបបិសាចក្រហម Manchester United មានជម្រើសក្នុងការបន្តកុងត្រារបស់ Dalot មួយឆ្នាំទៀត ដោយកាលពីមុន ក៏ធ្លាប់មានសេចក្ដីរាយការណ៍ផ្សេងៗអះអាងថា ក្លឹបបិសាចក្រហមទំនងជានឹងទទួលយកជម្រើសនោះ។
ក្រៅពី Juventus និង AC Milan នោះរបាយការណ៍ចុងក្រោយមួយបានលើកឡើងថា ក្លឹបអ្នកមានបុណ្យ Barcelona ក៏បានចាប់អារម្មណ៍លើ Diogo Dalot ដែរ ស្របពេលដែលស្ថានភាពក្លឹបរបស់ពួកគេកំពុងខ្វះខាតខ្សែការពារស្ដាំ។
ប្រភព: ESPN