បាល់ទាត់អន្តរជាតិ
មុនជួបជាមួយអាហ្សង់ទីន Theo Hernandez និយាយថា Messi មិនខ្លាចញញើតនឹងពួកគេ ដែលជាអតីតម្ចាស់ជើងឯក World Cup ឡើយ
កាលពីរំលងអាធ្រាតយប់មិញនេះ ក្រុមជម្រើសជាតិបារាំងបានយកឈ្នះម៉ារ៉ុកក្នុងលទ្ធផល 2-0 ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ World Cup ដើម្បីឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត ដោយត្រូវជួបជាមួយនឹងអាហ្សង់ទីន ដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី 18 ខែធ្នូខាងមុខនេះ។
Theo Hernandez គឺជាកីឡាករម្នាក់ដ៏លេចធ្លោរនៅក្នុងក្រុមជម្រើសជាតិបារាំង និងជាអ្នកស៊ុតបញ្ចូលទីគ្រាប់បាល់បើកឆាកនៅ 5 នាទីដំបូងទល់នឹងម៉ារ៉ុកផងដែរ។ យ៉ាងណាមុនការប្រកួតមកដល់ ខ្សែការពារស្លាប Theo Hernandez បានអះអាងថា តារាឆ្នើម និងជាកាពីតែនក្រុមរបស់អាហ្សង់ទីន Lionel Messi មិនខ្លាចពួកគេដែលជាម្ចាស់ជើងឯកឡើយ។
ខ្សែការពារ Hernandez បានប្រាប់ទូរទស្សន៍ RAI Sport របស់អ៊ីតាលីថា៖ “ការលេងវគ្គផ្តាច់ព្រ័ត្រ World Cup ពីរលើជាប់គ្នាគឺជាពេលវេលាដែលមិនគួរឲ្យជឿ។ យើងធ្វើបានល្អ ទោះវាពិបាក ប៉ុន្តែយើងនៅតែអាចឡើងដល់វគ្គផ្តាច់ព្រ័ត្រ។ យើងនឹងប្រឹងប្រែងដើម្បីឈ្នះវគ្គផ្តាច់ព្រ័ត្រនេះ។ ពេលនេះយើងត្រូវគិតអំពីវគ្គផ្តាច់ព្រ័ត្រ។… យើងបានសម្រាកដល់ថ្ងៃអាទិត្យ។ Messi មិនខ្លាចពួកយើងទេ អាហ្សង់ទីនជាក្រុមដែលមិនគួរឲ្យជឿ ប៉ុន្តែយើងមានពេលពីរបីថ្ងៃដើម្បីរៀបចំក្រុម”។
ប្រភព: Eurosport UK
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid ចាប់អារម្មណ៍លើខ្សែបម្រើតម្លៃ 60 លានផោន របស់ហង្សក្រហម Liverpool
-
បាល់ទាត់អន្តរជាតិ2 days ago
Roma ត្រៀមទិញផ្ដាច់កុងត្រារបស់ខ្សែការពារស្លាប Angelino
-
បាល់ទាត់អន្តរជាតិ3 days ago
Newcastle រៀបចំផែនការដេញថ្លៃលើអ្នកចាំទីរបស់ក្លឹបកាំភ្លើងធំ Arsenal