បាល់ទាត់អន្តរជាតិ
Theo Hernandez ក្លាយជាខ្សែការពារដែលស៊ុតបញ្ចូលទីបានច្រើនជាងគេបំផុតទី 2 ក្នុងប្រវត្តិសាស្ត្រក្លឹប AC Milan
ក្លឹប AC Milan បានទទួលជ័យជម្នះទៅក្លឹប Verona ក្នុងការប្រកួតជុំទី 29 នៃក្របខ័ណ្ឌ Serie A ជាមួយនឹងលទ្ធផល 3-1។ គ្រាប់បាល់បើកឆាកនៅក្នុងការប្រកួត ជាការស៊ុតបញ្ចូលទីរបស់ខ្សែការពារសញ្ជាតិបារាំង Theo Hernandez។ សម្រាប់គ្រាប់បាល់នេះជាគ្រាប់ទី 27 ហើយរបស់គេក្នុងនាមជាកីឡាកររបស់ក្លឹប AC Milan។
ជាមួយនឹងសមិទ្ធិផលនៃចំនួនគ្រាប់បាល់បច្ចុប្បន្នរបស់គាត់នេះ បានធ្វើឲ្យ Theo Hernandez ឈានទៅកាន់កំណត់ត្រាក្លាយជាកីឡាករទី 2 ក្នុងប្រវត្តិសាស្ត្រក្លឹប AC Milan ដែលមានគ្រាប់បាល់ច្រើនបំផុតក្នុងនាមជាខ្សែការពារ។ យ៉ាងណា ពេលនេះមានតែអតីតវីរបុស Paolo Maldini ប៉ុណ្ណោះដែលស្ថិតនៅចំណាត់ថ្នាក់លេខ 1 នាំមុខគេដោយមានកំណត់ត្រាគ្រាប់បាល់សរុប 29 គ្រាប់។
គួរដឹងផងដែរថា Theo Hernandez គឺជាកីឡាករដែលប្រសូត្រចេញពីថ្នាលយុវជនរបស់ក្លឹប Atletico Madrid និងបន្ទាប់មកបានផ្ទេរទៅចូលរួមជាមួយ Real Madrid និងជាចុងក្រោយក៏បានលេងនៅ AC Milan ដែលជាកន្លែងធ្វើឲ្យគាត់មានភាពលេចធ្លោរខ្លាំងក្នុងពិភពបាល់ទាត់។ កីឡាករវ័យ 26 ឆ្នាំរូបនេះធ្លាប់ឈ្នះពាន Serie A រួមទាំងពានជាច្រើនទៀត ក្នុងអាជីពបាល់ទាត់របស់ខ្លួនផងដែរ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ3 days ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ1 day ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ3 days ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!