បាល់ទាត់អន្តរជាតិ
AC Milna នឹងលក់ខ្សែការពារស្លាប Theo Hernandez ប្រសិនបើមានគេហ៊ានឲ្យខ្ទង់ 100 លានអឺរ៉ូ
AC Milan ចង់បន្តកុងត្រាថ្មីបន្ថែមទៀតជាមួយខ្សែការពារឆ្វេង Theo Hernandez ប៉ុន្តែទោះបីជាបែបនេះក៏ដោយ ជម្រើសនៃការចាកចេញរបស់កីឡាករសញ្ជាតិបារាំងរូបនេះពី San Siro នៅតែអាចកើតឡើង។ ជាមួយនឹងទម្រង់លេងដ៏លេចធ្លោររបស់គាត់បច្ចុប្បន្ន តម្លៃខ្លួនរបស់ Hernandez នៅតែស្ថិតក្នុងចំណុចកំពូលនៅលើទីផ្សារ។
ក្លឹបអ៊ីតាលី AC Milan ចង់បន្តកុងត្រារបស់កីឡាករវ័យ 26 ឆ្នាំរូបនេះ ចំពេលដែលគាត់មានការចាប់អារម្មណ៍ពីក្លឹប Bayern Munich ដែលចង់ចុះហត្ថលេខាលើរូបគេក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។ Hernandez នៅសល់កុងត្រា 2 ឆ្នាំទៀត ប៉ុន្តែក្លឹបចង់បន្តកុងត្រាថ្មីបន្ថែមទៀតដើម្បីចងជើងគាត់ រឺអាចលក់គាត់ចេញក្នុងតម្លៃខ្ពស់។
យោងតាមរបាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា AC Milan កំពុងចាប់ផ្តើមការចរចាដើម្បីបន្តកុងត្រាថ្មីជាមួយកីឡាករសញ្ជាតិបារាំង Theo Hernandez ដែលការពិភាក្សានោះអាចនឹងសម្រេចចុងក្រោយនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ទោះបីជា AC Milan មិនចង់លក់គាត់ក៏ដោយ តែបើមានសំណើរជាទឹកប្រាក់ប្រហែលចំនួន 100 លានអឺរ៉ូ នោះពួកគេនឹងសុខចិត្តឲ្យគាត់ចាកចេញ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ2 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ1 day ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ23 hours ago
Pep Guardiola ថា៖ ជម្រើសនៅពេលនេះមានតែមួយគត់ គឺត្រូវឈ្នះ Tottenham Hotspur