បាល់ទាត់អន្តរជាតិ
Ronaldo លើកឡើងថា Karim Benzema នឹងឈ្នះពាន Ballon d’Or នៅរដូវកាលនេះ
អតីតវីរបុរស Real Madrid គឺកីឡាករ Ronaldo Nazario ដែលធ្លាប់ជាខ្សែប្រយុទ្ធដ៏អស្ចារ្យបំផុត ក្នុងប្រវត្តិសាស្ត្របាល់ទាត់ បាននិយាយកាលពីសម្ភាសន៍ជាមួយ Sky Sports Italia ថា Karim Benzema នឹងមានឱកាសខ្ពស់បំផុតក្នុងការឈ្នះពាន Ballon d’Or នៅរដូវកាលនេះ។
នៅពេលដែលសំណួរពាក់ព័ន្ធនឹង Benzema ពេលនោះ Ronaldo Nazario បាននិយាយថា គាត់ (Benzema) សមនឹងទទួលបាន Ballon d’Or។ ខ្ញុំធ្លាប់បាននិយាយអំពីវាអស់ជាច្រើនឆ្នាំមកហើយ ហើយក៏មានមនុស្សជាច្រើនធ្លាប់បានរិះគន់ខ្ញុំដែរ… ប៉ុន្តែគាត់ពិតជាសាកសមនឹងទទួលបានវា។ គាត់ជាខ្សែប្រយុទ្ធដ៏អស្ចារ្យបំផុត។
គួររំលឹកផងដែរថា ការប្រកួតក្របខណ្ឌ UCL តទល់នឹង Chelsea ជើងទីពីរកាលពីយប់មិញនេះ ខ្សែប្រយុទ្ធសញ្ជាតិបារាំង Karim Benzema បានក្លាយជាតួអង្គដ៏សំខាន់បំផុត ក្នុងការនាំក្រុមស្ដេចស Real Madrid ឲ្យឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត ដែលពួកគេអាចនឹងត្រូវប៉ះជាមួយ Atletico Madrid រឺ Man City។
ប្រភព: Managingmadrid
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់