បាល់ទាត់អន្តរជាតិ
ស្ថានភាពកំពុងតានតឹង!!! Benzema ត្រៀមចរចាទល់មុខគ្នាជាមួយប្រធានក្លឹប Al-Ittihad ដើម្បីចាកចេញពីទឹកដីអារ៉ាប៊ីសាអូឌីត
ម្ចាស់ពាន Ballon d’Or ឆ្នាំ 2022 គឺកីឡាករ Karim Benzema នៅតែគ្រោងនឹងចាកចេញពីលីគកំពូលនៃប្រទេសអារ៉ាប៊ីសាអូឌីត។ យ៉ាងណាមិញ យោងតាមរបាយការណ៍ពីលោក Fabrizio Romano បានឲ្យដឹងថា ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ នឹងបើកការចរចាដ៏តានតឹងមួយជាមួយប្រធានក្លឹប Al-Ittihad ក្នុងពេលឆាប់ៗខាងមុខ។
ស្ថានភាពរវាងកីឡាករសញ្ជាតិបារាំងរូបនេះ និងក្លឹប Al-Ittihad នៅតែតានតឹងខ្លាំង។ មុននេះបន្តិច គេបានដឹងថា Benzema បានចាកចេញពីក្លឹបមុនកំណត់ ដោយមិនរង់ចាំដល់ពេលវេលានៃការអនុញ្ញាតសម្រាកនៅរដូវរងារឡើយ។ គាត់ក៏មិនបានមកជំរុំហ្វឹកហាត់របស់ក្រុមផងដែរ ហើយអស់រយៈពេល 10 ថ្ងៃមកហើយ គាត់មិនបានទាក់ទងជាមួយក្លឹប Al-Ittihad នោះទេ។
Benzema ចង់ត្រឡប់ទៅរកបាល់ទាត់នៅតំបន់អឺរ៉ុបវិញ ប៉ុន្តែដើម្បីសម្រេចបានគោលបំណងនេះ គាត់នឹងត្រូវកាត់បន្ថយប្រាក់ខែមួយចំនួនធំ។ ក្លឹបបិសាចក្រហម Manchester United ដែលធ្លាប់បានចាប់អារម្មណ៍គាត់ ពេលនេះបានច្រានចោលការចុះហត្ថលេខាលើ Karim Benzema តែខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះមិនអស់ច្រកផ្លូវដើរឡើយ ដោយពេលនេះក្លឹបតោខៀវ Chelsea និង Arsenal សុទ្ធតែចង់បានគាត់។ លើសពីនេះទៅទៀត អតីតក្លឹបចាស់ Lyon ដែលនៅប្រទេសកំណើតរបស់ Karim Benzema ក៏ពេញចិត្តនឹងនាំយកគាត់ទៅវិញផងដែរ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ2 days ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ3 days ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ
-
បាល់ទាត់អន្តរជាតិ2 days ago
PSG ប្រហែលជាត្រូវបន្តកំណត់ត្រា មិនអាចឈ្នះពាន UCL ជាច្រើនរដូវកាលទៀត