Connect with us

បាល់ទាត់អន្តរជាតិ

អតីត​កីឡាករ​ម្នាក់​របស់​ក្រុម​ជម្រើស​ជាតិ​បារាំង​ថា គ្រូ PSG ពឹង​ផ្អែក​ទាំង​ស្រុង​ពេក​ទៅ​លើ Messi, Mbappe និង Neymar

Published

on

អតីត​ខ្សែ​ការពារ​ឆ្វេង​របស់​ក្រុម​ជម្រើស​ជាតិ​បារាំង​លោក Bixente Lizarazu បាន​អះអាង​ថា គ្រូ​បង្វឹក​របស់​ក្លឹ​ប​យក្ស​បារាំង Paris Saint-Germain (PSG) ពឹង​ផ្អែក​ខ្លាំង​ពេក​ទៅ​លើ Lionel Messi, Kylian Mbappe និង Neymar Jr។

យ៉ាង​ណា​មិញ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ក្លឹប​ម្ចាស់​ជើង​ឯក Ligue 1 ធ្វើ​មិន​សូវ​បាន​​ល្អ​ឡើយ​កាល​ពី​ប្រកួត​ទល់​នឹង Toulouse ប៉ុន្តែ​ពួក​គេ​បាន​យក​ឈ្នះ​ក្នុង​លទ្ធផល 2-1។ យ៉ាង​ណា​មិញ​ទាំង Mbappe និង Neymar សុទ្ធតែ​ត្រូវ​អវត្តមាន​ដោយ​សារ​បញ្ហា​របួស ហើយ​យើង​សង្កេត​ឃើញ​ថា ទម្រង់​ប្រយុទ្ធ​របស់​ពួក​គេ​នៅ​ខាង​លើ​ហាក់​ដូច​ជា​មិន​សូវ​មុតស្រួច​ឡើយ។

ដោយ​ឡែក​នៅមួយ​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ PSG នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​ក្នុង​ក្របខណ្ឌ UEFA Champions League ជាមួយ Bayern Munich ដែល​ជា​ក្រុម​ខ្លាំង​នៅ​អាឡឺម៉ង់។ ទន្ទឹម​នឹង​នេះ មជ្ឃដ្ឋាន​បាល់​ទាត់​បាន​មើល​ឃើញ​ថា ការ​យក​ឈ្នះ Bayern Munich ពិត​ជា​លំបាក​ណាស់ ប្រសិន​បើ PSG បាត់​បង់​កីឡាករ​ណា​ម្នាក់​ក្នុង​ចំណោម Lionel Messi, Kylian Mbappe និង Neymar Jr។

ដូចគ្នា​នេះ​ដែរ​លោក Bixente Lizarazu ដែល​ធ្លាប់​ជា​អតីត​ខ្សែការពារ​ឈ្នះពាន World Cup ដែរ​នោះ​បាន​យល់​ឃើញ​ថា Bayern Munich ក៏​មិន​មែន​ជា​ក្រុម​ខ្លាំង​ពេក​នោះ​ទេ ព្រោះ​ពួក​គេ​ក៏​ជួប​វិបត្តិ​កីឡាករ​ដែល​របួស​ដែរ ប៉ុន្តែ​លោក Christophe Galtier ដែល​ជា​គ្រូ​បង្វឹក​របស់ PSG ពឹង​ផ្អែក​ទាំង​ស្រុង​ពេក​ទៅ​លើ Lionel Messi, Kylian Mbappe និង Neymar Jr។

ប្រភព: Sportskeeda

Trending

Exit mobile version