បាល់ទាត់អន្តរជាតិ
Pochettino បដិសេធការងារជាគ្រូបង្វឹកថ្មីរបស់ក្លឹប Leeds United
អតីតគ្រូបង្វឹករបស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur និង Paris Saint-Germain លោក Mauricio Pochettino ត្រូវបានគេរាយការណ៍ថា បានបដិសេធឱកាសក្នុងការទៅដឹកនាំក្លឹប Leeds United។ ដោយឡែកបន្ទាប់ពីប្រកាសបណ្ដេញលោក Jesse Marsch ចេញពីតំណែងកាលពីថ្ងៃច័ន្ទដើមសប្ដាហ៍នេះ Leeds United មិនទាន់រកបានគ្រូបង្វឹកថ្មីនៅឡើយទេ។
បន្ទាប់ពីកៅអីគ្រូបង្វឹកថ្មីនៅទំនេរលោក Carlos Corberan ក៏ត្រូវបានគេផ្សារភ្ជាប់នឹងការងារថ្មីទៅដឹកនាំនៅ Leeds United ដែរ ប៉ុន្តែគ្រូបង្វឹករបស់ក្លឹប West Bromwich រូបនេះ បានចុះហត្ថលេខាលើកុងត្រារយៈពេលវែងថ្មីមួយ ដើម្បីបន្តនៅជាមួយក្លឹប Championship ជាច្រើនឆ្នាំទៀត។
ដូចគ្នានេះដែរ គ្រូបង្វឹករបស់ Rayo Vallecano លោក Andoni Iraola ត្រូវបានគេជឿថា ទទួលបានការចាប់អារម្មណ៍ពីលោក Victor Orta ដែលជានាយកផ្នែកកីឡាកររបស់ Leeds ផងដែរ ប៉ុន្តែរបាយការណ៍ថ្មីៗនេះបានអះអាងថា ក្លឹបបច្ចុប្បន្ន Rayo Vallecano បានព្យាយាមរារាំងការចាកចេញរបស់បុរសវ័យ 40 ឆ្នាំរូបនេះ។
យោងតាមអ្នកកាសែត Claudio Mauri បានឲ្យដឹងថាលោក Mauricio Pochettino និងអតីតគ្រូបង្វឹករបស់ក្លឹប River Plate លោក Marcelo Gallardo គឺជាបេក្ខភាពគ្រូបង្វឹកដែលបានបដិសេធមិនព្រមទទួលការងារថ្មី របស់ក្លឹបនៅលីគកំពូលរបស់អង់គ្លេស Leeds United។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ2 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ19 hours ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!