បាល់ទាត់អន្តរជាតិ
Pochettino ប្រាប់កីឡាកររូបនេះថា ឲ្យប្រឹងប្រែងពង្រឹងសមត្ថភាពបន្ថែម បើចង់បានឱកាសចូលលេង
គ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea គឺលោក Mauricio Pochettino បានស្តីបន្ទោស និងនិយាយពីការខ្វះខាតពេលវេលាបង្ហាញសមត្ថភាពនៅលើទីលានប្រកួតរបស់ខ្សែបម្រើ Romeo Lavia។ ដោយឡែកគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះ ក៏បានសម្ដែងការខកចិត្ត និងមានអារម្មណ៍មិនសូវល្អចំពោះស្ថានភាពបែបនេះឡើយ។
យ៉ាងណាមិញ យើងបានដឹងហើយថា Chelsea បានចំណាយប្រាក់ 58 លានផោន ដើម្បីចុះហត្ថលេខាលើ Lavia ដោយផ្ទេរពីក្លឹប Southampton កាលពីរដូវក្តៅដើមរដូវកាលកន្លងទៅ។ គិតចាប់តាំងពីបានចុះហត្ថលេខាជាមួយតោខៀវមកទល់នឹងពេលនេះ Romeo Lavia មិនទាន់បានបង្ហាញខ្លួនឡើយ សូម្បីតែ 1 ប្រកួត។
កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះ នៅតែត្រូវរងចាំការបង្ហាញខ្លួនជាលើកដំបូងជាមួយ Chelsea ស្របពេលដែលគាត់ក៏មានបញ្ហារបួសខ្លះៗ និងការប្រកួតប្រជែងខ្លាំងនៅតំបន់បម្រើ។ ពាក់ព័ន្ធនឹងរឿងនេះ គ្រូបង្វឹកលោក Pochettino បាននិយាយថា៖ “គាត់ (Lavia) នៅតែត្រូវការពេលវេលា ដើម្បីមានទម្រង់លេងដ៏ល្អបំផុតមួយ។… ប្រហែលជាខ្ញុំនិយាយច្រើនពេក ប៉ុន្តែវាពិតជាមករំខានខ្ញុំ។ ខ្ញុំខកចិត្ត។ ក្លឹបក៏ខកចិត្ត”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ1 day ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ18 hours ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!