Connect with us

បាល់ទាត់អន្តរជាតិ

Lewandowski សារភាព​ថា គាត់​នឹង​គាំទ្រ Bayern Munich សម្រាប់​ការ​ប្រកួត​ប្រជែង​នៅ UCL

Published

on

ខ្សែប្រយុទ្ធ Robert Lewandowski របស់​ក្លឹប​អ្នក​មាន​បុណ្យ Barcelona បាន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ដែល​ទាក់ទង​នឹង​អតីត​ក្លឹប​ចាស់​ក្នុង​ប្រទេស​អាឡឺម៉ង់​របស់​ខ្លួន ដែល​ថា​តើ​គាត់​នឹង​គាំទ្រ​ក្រុម​ណា ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ UEFA Champions League នេះ។

អ្នក​កាសែត Tobi Altschaffl បាន​ដក​ស្រង់​សម្តី​របស់ Lewandowski ថា៖ “ខ្ញុំ​បាន​លេង​ឲ្យ Bayern Munich អស់​រយៈពេល 8 ឆ្នាំ។ ដូច្នេះ​ហើយ ខ្ញុំ​មាន​ក្ដី​ស្រឡាញ់​ច្រើន​ក្នុង​ចិត្ត។ ខ្ញុំ​គាំទ្រ Bayern Munich ជា​ជាង Dortmund។ ខ្ញុំ​នឹង​ឈរ​នៅ​ខាង Bayern Munich”។

គួរ​ដឹង​ផង​ដែរ​ថា ខ្សែ​ប្រយុទ្ធ​ឆ្នើម Robert Lewandowski ធ្លាប់​លេង​ឲ្យ​ក្លឹប​យក្ស​អាឡឺម៉ង់​ទាំង 2 (Bayern Munich និង Dortmund) មុន​ពេល​ផ្លាស់​ទៅ​ក្លឹប​បច្ចុប្បន្ន FC Barcelona។ ការ​ប្រកួត​របស់ Bayern Munich គឺ​ប៉ះ​នឹង Real Madrid កាល​ពី​រំលង​អាធ្រាត​យប់​មិញ​នេះ ដែល​បញ្ចប់​ទៅ​ដោយ​លទ្ធផល​ស្មើ 2-2។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២