បាល់ទាត់អន្តរជាតិ
Cody Gakpo សារភាពថា ខ្លួនបានបដិសេធក្លឹបជាច្រើនរួមទាំង Chelsea ផងដែរ ដើម្បីផ្ទេរមក Liverpool
ខ្សែប្រយុទ្ធ Cody Gakpo បានបង្ហើបឲ្យដឹងថា ក្លឹបតោខៀវ Chelsea បានពិចារណាធ្វើការដេញថ្លៃជាផ្លូវការណ៍សម្រាប់ចុះហត្ថលេខាលើគាត់ មុនពេលគាត់យល់ព្រមផ្ទេរមក Liverpool ។ យ៉ាងណាមិញ ចាប់តាំងពីទីផ្សារដោះដូរកីឡាកររដូវក្តៅបើកឡើង Cody Gakpo ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅក្លឹបនៅ Premier League ជាច្រើន។
កីឡាករសញ្ជាតិហូឡង់ Cody Gakpo នៅពេលនោះជាកីឡាកររបស់ PSV Eindhoven ត្រូវបានគេគិតថា នឹងផ្ទេរមកចូលរួមជាមួយក្លឹបបិសាចក្រហម Manchester United ខណៈដែលគាត់ក៏មានជម្រើសផ្ទេរទៅ Leeds United ផងដែរ។
Cody Gakpo ត្រូវបានគេមើលឃើញថា នឹងក្លាយជាអ្នកជំនួសតំណែងរបស់ Cristiano Ronaldo នៅ Old Trafford ប៉ុន្តែយ៉ាងណាក៏ដោយ Liverpool បានធ្វើឲ្យគ្រប់យ៉ាងបញ្ចប់ទៅ ដោយចុះហត្ថលេខាលើតារាឆ្នើមរូបនេះក្នុងតម្លៃផ្ទេរ 45 លានផោន។
ថ្មីៗនេះ Gakpo បាននិយាយថា “នៅពេលដែលខ្ញុំបានលឺពីការចាប់អារម្មណ៍របស់ Liverpool នៅរដូវរងារនេះ ខ្ញុំមិនគិតច្រើនទៀតទេ។ ប្រហែលជា Chelsea ក៏ជាក្លឹបដែលចង់បានខ្ញុំដែរ ប៉ុន្តែខ្ញុំបានគិតរួចហើយ។ Liverpool គឺជាកន្លែងដ៏ល្អសម្រាប់ខ្ញុំក្នុងការកែលម្អ និងអភិវឌ្ឍន៍សមត្ថភាព ដើម្បីក្លាយជានរណាម្នាក់ដែលពិតប្រាកដ”។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ1 day ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa