Connect with us

បាល់ទាត់អន្តរជាតិ

Chelsea ទាក់ទង​ចង់​នាំ​យក Antonio Conte មក​ដឹកនាំ​វិញ

Published

on

ក្លឹប​តោខៀវ Chelsea ត្រូវ​បាន​គេ​អះអាង​ថា បាន​ទាក់ទង​ជា​មួយ​លោក Antonio Conte ក្នុង​ចរចា​ដើម្បី​នាំ​យក​អតីត​គ្រូបង្វឹក​រូប​នេះ​មក​ដឹកនាំ​វិញ។ បច្ចុប្បន្ន​គ្រូ​បង្វឹក​លោក Mauricio Pochettino កំពុង​ជិត​បញ្ចប់​រដូវកាល​ដំបូង​របស់​គាត់​ក្នុង​ការ​ដឹកនាំ​នៅ Stamford Bridge ហើយ តែ​ស្ថាន​ភាព​របស់​ក្រុម​មិន​ល្អ​ប្រសើរ​ឡើយ ហើយ​កំពុង​ត្រូវ​បាន​គេ​សង្ស័យ​ថា ក្លឹប​អាច​នឹង​បណ្ដេញ​គ្រូ​បង្វឹក​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ​ចេញ​ពី​តំណែង។

ទោះ​បី​ជា​តោខៀវ​បាន​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ EFL Cup និង​វគ្គពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ FA Cup ក៏​ដោយ ប៉ុន្តែ Chelsea ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ 9 ក្នុង​តារាង Premier League។ ជា​លទ្ធផល ធ្វើ​ឲ្យ​កៅអី​របស់ Pochettino មាន​ភាព​សង្គោះ​រង្គើរ​កាន់​តែ​ខ្លាំង​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ បើ​ទោះ​បី​ជា​គាត់​នៅ​មាន​កុងត្រា​ជាមួយ​ក្លឹប​របស់​ខ្លួន​ដល់​ឆ្នាំ 2025 ក៏​ដោយ។

យោង​ទៅ​តាម​របាយការណ៍​ចុង​ក្រោយ​ដែល​បាន​ចុះ​ផ្សាយ​ដោយ La Repubblica បាន​អះអាង​ថា Chelsea កំពុង​ព្យាយាម​ចរចា​លើ​កុងត្រា ក៏​ដូច​ជា​​លក្ខខណ្ឌ​ផ្សេងៗ​ជាមួយ Antonio Conte និង​​អ្នក​តំណាង​​របស់​​គាត់ ជុំ​វិញ​លទ្ធភាព​ដើម្បី​នាំ​យក​គ្រូ​បង្វឹក​វ័យ 54 ឆ្នាំ​រូប​នេះ មក​កាន់អតីត​ក្លឹប​ចាស់​វិញ។

ប្រភព: Sportsmole

Trending

Exit mobile version