បាល់ទាត់អន្តរជាតិ
Rodrigo Bentancur នឹងខកខានការប្រកួតរហូតដល់ចប់រដូវកាលនេះ
ខ្សែបម្រើឆ្នើម Rodrigo Bentancur របស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur នឹងត្រូវអវត្តមានពីការប្រកួតរហូតដល់ចប់រដូវកាលនេះ ដោយសាររបួសជង្គង់ធ្ងន់ធ្ងរ។ កីឡាករវ័យ 25 ឆ្នាំរូបនេះបានបង្ហាញខ្លួនជាកីឡាករដ៏សំខាន់បំផុតរបស់ក្លឹបមាន់ខ្នាយមាស នៅរដូវកាលនេះ ដោយបានបង្ហាញខ្លួនចំនួន 23 ប្រកួត ទាំងនៅ Premier League និង UEFA Champions League។
ជាមួយនឹង Yves Bissouma ដែលថ្មីៗនេះបានទទួលការវះកាត់កជើង លោក Antonio Conte ដែលជាគ្រូបង្វឹក បានពឹងផ្អែកយ៉ាងខ្លាំងលើកីឡាករអន្តរជាតិអ៊ុយរូហ្គាយ Rodrigo Bentancur និងខ្សែបម្រើ Pierre-Emile Hojbjerg។
ទោះជាយ៉ាងណាក៏ដោយពេលនេះ Bentancur មិនអាចបន្តដំណើររហូតដល់ចុងបញ្ចប់នៃរដូវកាលនេះឡើយ បន្ទាប់ពីបានរងរបួសជង្គង់ក្នុងតង់ទីពីរនៃការប្រកួតចាញ់ 4-1 ពេលប៉ះជាមួយ Leicester City កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។
ខ្សែបម្រើ Rodrigo Bentancur គឺជាកីឡាករចុងក្រោយបង្អស់របស់ Tottenham Hotspur ដែលបានរងរបួស មុនរយៈពេល 3 ថ្ងៃនៃការប្រកួតជើងទីមួយក្នុងក្របខណ្ឌ UEFA Champions League វគ្គ 16 ក្រុមចុងក្រោយរបស់ពួកគេ ដែលត្រូវប៉ះជាមួយនឹងក្លឹប AC Milan។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ3 days ago
Marcus Rashford ស្ថិតក្នុងកំណត់ត្រាកីឡាករដែលបង្ហាញខ្លួនបានច្រើនជាង 400 ប្រកួតសម្រាប់ក្លឹបបិសាចក្រហម