បាល់ទាត់អន្តរជាតិ
Haaland អាចនឹងមិនបានចូលលេងក្នុងជំនួបជាមួយក្រុមកាំភ្លើងធំ Arsenal
គ្រូបង្វឹករបស់ក្លឹបមេឃខៀវ Manchester City លោក Pep Guardiola បានលើកឡើងថា Erling Haaland ប្រហែលជាមិនអាចចូលលេងក្នុងជំនួប Premier League របស់ពួកគេទល់នឹងក្លឹបកាំភ្លើងធំ Arsenal នៅថ្ងៃទី 16 ខែកុម្ភៈខាងមុខនេះទេ។
យ៉ាងណាមិញខ្សែប្រយុទ្ធឆ្នើម Erling Haaland ត្រូវបានប្ដូរចេញនៅដើមតង់ទី 2 នៃការប្រកួតដែលក្លឹប Manchester City បានទទួលជ័យជម្នះ 3-1 ទៅលើ Aston Villa កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។ បន្ទាប់ពីការប្រកួតបញ្ចប់ទៅ លោក Pep Guardiola ដែលជាគ្រូបង្វឹកបានបញ្ជាក់អំពីស្ថានភាពរបស់ខ្សែប្រយុទ្ធសញ្ជាតិន័រវេសរូបនេះ ដោយ Haaland មានអារម្មណ៍មិនស្រួល ហើយមិនអាចបន្តការប្រកួតទៀតបាន។
នៅពេលត្រូវបានសួរថា តើ Erling Haaland នឹងអាចបង្ហាញខ្លួនក្នុងជំនួបប៉ះក្រុមកំពូលតារាងរបស់លោក Mikel Arteta ដែរ រឺទេ? ពេលនោះគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានតបថា៖ “យើងនឹងរងចាំមើល, យើងនឹងពិនិត្យមើលគាត់ ហើយបើគាត់មិនសមនឹងអាចចូលលេងបានទេ យើងនឹងប្រើប្រាស់កីឡាករផ្សេងទៀត”។
ប្រភព: Dailypost
-
បាល់ទាត់អន្តរជាតិ2 days ago
Napoli កំណត់គោលដៅលើខ្សែប្រយុទ្ធមួយរូប ដើម្បីមកជំនួស Osimhen
-
បាល់ទាត់អន្តរជាតិ3 days ago
Xavi ទាមទារឲ្យក្លឹបចុះហត្ថលេខាលើខ្សែបម្រើកណ្ដាលមួយរូបរបស់ក្លឹប Real Sociedad
-
បាល់ទាត់អន្តរជាតិ2 days ago
បញ្ហាថ្មីមួយកំពុងប្រឈមខ្លាំងនៅ Premier League ដោយកីឡាករជាច្រើនចាប់ផ្ដើមប្រើប្រាស់ថ្នាំជក់គ្មានផ្សែង