បាល់ទាត់អន្តរជាតិ
ខ្សែបម្រើវ័យ 19 ឆ្នាំ Pablo Torre របស់ Barcelona ស្នើសុំចាកចេញពីក្លឹប
យោងតាមសារព័ត៌មាន El Nacional បានឲ្យដឹងថា ខ្សែបម្រើរបស់ក្លឹប Barcelona គឺកីឡាករ Pablo Torre បានស្នើសុំឲ្យក្លឹបផ្ទេរគាត់ចេញ បន្ទាប់ពីមានអារម្មណ៍ថា គ្រូបង្វឹកលោក Xavier Hernandez នឹងមិនផ្ដល់ឱកាសដល់គាត់ឡើយ។ កីឡាកររូបនេះត្រូវបានគេរាយការណ៍ថា បានស្នើសុំឲ្យប្រធានក្លឹប Barcelona ព្យាយាមលក់គាត់ចេញពីក្លឹបនៅចុងបញ្ចប់នៃរដូវកាលនេះ។
វត្តមានរបស់កីឡាករមួយចំនួនដូចជា Pedri, Gavi, Sergio Busquets និងជាច្រើនផ្សេងទៀត ក៏ជាហេតុដែលធ្វើឲ្យ Pablo Torre កាន់តែបាត់បង់ឱកាសចូលលេងផងដែរ។ កីឡាករវ័យ 19 ឆ្នាំរូបនេះបានបង្ហាញខ្លួនត្រឹមតែ 6 ដងប៉ុណ្ណោះសម្រាប់ក្លឹបអ្នកមានបុណ្យ Barcelona រដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន 1 គ្រាប់ និង Assists បានម្ដង។
ជាមួយនឹងការរងរបួសរបស់ Pedri និង Busquets មុនការប្រកួតជាមួយ Cadiz គឺជាឱកាសដ៏ល្អមួយសម្រាប់កីឡាករវ័យក្មេងរូបនេះ ក្នុងការទទួលបានឱកាសបង្ហាញខ្លួន។ ទោះជាយ៉ាងណាក៏ដោយ Xavier Hernandez បែរជាបានសម្រេចចិត្តដាក់កីឡាករជើងចាស់ Sergi Roberto ជំនួសទៅវិញ។ ទាំងនេះធ្វើឲ្យកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះដឹងច្បាស់ថា ខ្លួននឹងមិនអាចចូលលេងបានច្រើនឡើយ ហើយគួរតែចាកចេញ ដើម្បីពង្រឹងសមត្ថភាពនាពេលអនាគត។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ2 days ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ2 days ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
Carlo Ancelotti លើកឡើងថា កូនក្រុមរបស់ខ្លួនរូបនេះ នឹងឈ្នះ Ballon d’Or