Connect with us

បាល់ទាត់អន្តរជាតិ

ប្រធាន​ក្លឹប Barcelona ខឹង​ខ្លាំង ក្រោយ​ក្រុមរ​បស់​ខ្លួន​ចាញ់ Girona 4-2

Published

on

យោងតាម​ប្រភព​ពី Barca Universal បាន​ឲ្យ​ដឹង​ថា ប្រធាន​ក្លឹប​អ្នក​មាន​បុណ្យ Barcelona លោក Joan Laporta មាន​ការ​ខឹង​សម្បារ​យ៉ាង​ខ្លាំង បន្ទាប់​ពី​ក្រុម​របស់​គាត់ បាន​ចាញ់ Girona ក្នុង​ការ​ប្រកួត​ជុំ​ទី 34 នៃ​ក្របខណ្ឌ​កំពូល​របស់​អេស្ប៉ាញ (La Liga) កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន។

យោងតាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ក្រោយ​ចប់​ការ​ប្រកួត ប្រធាន​ក្លឹប​រូប​នេះ បាន​ស្រែក​នៅ​ក្បែរ​កីឡដ្ឋាន​ប្រកួត​ថា៖ “រឿង​នេះ​មិន​អាច​កើត​ឡើង​បាន​ទេ”។ សូម​រំលឹក​ថា បន្ទាប់​ពី Barcelona ចាញ់ Girona ក្នុង​លទ្ធផល 2-4 ធ្វើ​ឲ្យ Real Madrid មាន​ពិន្ទុ​គ្រប់គ្រាន់ ក្នុង​ការ​ក្លាយ​ជា​ម្ចាស់​ពាន​លីគ​អេស្ប៉ាញ មុន​បិទ​រដូវកាល។

ខណៈ​ដែល​ការ​ប្រកួត​នៅ​សល់ ត្រឹម​តែ 4 ប្រកួត​ទៀត ក្លឹប​កាតាឡាន់ Barcelona កំពុង​ស្ថិត​​ក្នុង​​ចំណាត់​ថ្នាក់​លេខ 3 ក្នុង​តារាង​លីគ​ដោយ​មាន 73 ពិន្ទុ ស្រប​ពេល​ដែល Girona ឡើង​មក​ឈរ​នៅ​លេខ​រៀង​ទី 2 កាល​ពី​ពេល​ថ្មីៗ​នេះ ដោយ​មាន 74 ​ពិន្ទុ។ យ៉ាង​ណា​ថ្វី​ត្បិត​តែ​មិន​អាច​ឈ្នះពាន​លីគ​បាន តែ​ពួក​គេ​ដណ្ដើម​បាន​កៅអី UEFA Champions League សម្រាប់​រដូវកាល​ក្រោយ។

ប្រភព: Telecomasia

Trending

Exit mobile version