Connect with us

បាល់ទាត់អន្តរជាតិ

ថ្ងៃ​នេះ​កាល​ពី 5 ឆ្នាំ​មុន Liverpool ធ្វើ​ឲ្យ Barcelona ទឹកភ្នែក​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត UEFA Champions League

Published

on

ក្លឹប​ហង្សក្រហម Liverpool នៅ​សល់​តែ 2 ប្រកួត​ទៀត​ប៉ុណ្ណោះ ក្នុង​រដូវកាល​នេះ ដែល​ជា​ការ​ប្រកួត​ក្នុង​ក្របខណ្ឌ Premier League។ បច្ចុប្បន្ន Liverpool មិន​មែន​ជា​ក្លឹប​លេច​ធ្លោរ​ខ្លាំង ដូច​កាល​ពី​អតីតកាល និង​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​នោះ​ឡើយ បើ​ទោះ​បី​ជា​ពួក​គេ​មាន​សមត្ថភាព​មិន​ចាញ់ Man City រឺ Arsenal ក៏​ដោយ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពេល​នេះ​យើង​នឹង​ចោល​ភ្នែក​ក្រឡេក​មក​មើល​អតីតកាល​បន្តិច ដែល​ក្លឹប​យក្ស​របស់​អង់គ្លេស​មួយ​នេះ បាន​ធ្វើ​រឿង​ដ៏​អស្ចារ្យ​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ។ ថ្ងៃ​នេះ​កាល​ពី 5 ឆ្នាំមុន (ថ្ងៃទី 7 ខែ​ឧសភា) គឺ​ជា​ការ​ប្រកួត​វគ្គពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ UEFA Champions League ជើង​ទី 2។

ហង្សក្រហម Liverpool ដែល​បាន​ដឹកនាំ​ដោយ​លោក Jurgen Klopp បាន​វាយបក​យក​ឈ្នះ Barcelona ក្នុង​លទ្ធផល 4-0 ខណៈ​ដែល​កាល​ពី​ប្រកួត​ជើង​ទី 1 ពួក​គេ​បាន​ចាញ់​ដោយ​ជំពាក់​គ្រាប់​បាល់ 3 គ្រាប់។ ក្នុង​រដូវកាល​នោះ Liverpool បាន​ក្លាយ​ជា​ម្ចាស់​ពាន UCL បន្ទាប់​ពី​ឈ្នះ Tottenham Hotspur 2-0 នៅ​វគ្គ​ផ្ដាច់ព្រ័ត។

ប្រភព: Dailysports

Trending

Exit mobile version