បាល់ទាត់អន្តរជាតិ
Eden Hazard សម្រេចចិត្តថា នឹងនៅ Real Madrid រហូតដល់ផុតកុងត្រា បើទោះបីជាមិនសូវបានលេងក៏ដោយ
ខ្សែប្រយុទ្ធស្លាប Eden Hazard ត្រូវបានគេរាយការណ៍ថា មិនមានចេតនាក្នុងការចាកចេញពីក្លឹប Real Madrid មុនពេលកុងត្រារបស់គាត់ផុតកំណត់នៅឆ្នាំ 2024 នោះឡើយ។
នៅពេលដែល Hazard ចាកចេញពី Chelsea ដោយផ្ទេរទៅកាន់ Santiago Bernabeu កាលពីឆ្នាំ 2019 តារាឆ្នើមសញ្ជាតិបែលហ្ស៊ិករូបនេះ ត្រូវបានគេរំពឹងថា នឹងមានទម្រង់លេងដ៏ល្អ សមនឹងតម្លៃផ្ទេរ 150 លានអឺរ៉ូរបស់គាត់។ ប៉ុន្តែផ្ទុយមកវិញ អ្វីៗមិនដូចការរំពឹងទុកឡើយ ដោយ Eden Hazard មានទម្រង់លេងធ្លាក់ចុះយ៉ាងខ្លាំង ដែលមិនសមនឹងតម្លៃផ្ទេរដែល Real Madrid បានចំណាយដ៏ច្រើនសន្ធឹកសន្ធាប់នោះឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ ការរងរបួស និងការធ្លាក់ចុះខ្លាំងនៃទម្រង់លេង បានធ្វើឲ្យ Real Madrid ចាត់ទុកថា ការផ្ទេរ Eden Hazard គឺជាកំហុសដ៏ធំមួយ។ កីឡាករវ័យ 30 រូបនេះរកគ្រាប់បាល់បានត្រឹមតែ 7 គ្រាប់ និង Assists បានតែ 11 ដងប៉ុណ្ណោះ ពីការបង្ហាញខ្លួនចំនួន 73 ប្រកួត ក្នុងអំឡុងពេលជាង 3 រដូវកាលនៅទឹកដីអេស្ប៉ាញ។
មានការរំពឹងទុកថា Eden Hazard នឹងសម្រេចចិត្តចាកចេញពី Real Madrid នៅចុងបញ្ចប់នៃរដូវកាលនេះ។ ប៉ុន្តែយ៉ាងណាក៏ដោយ បើយោងតាមរបាយការណ៍ពី The Athletic បានអះអាងថា Hazard នឹងបន្តនៅជាមួយក្លឹបអធិរាជស Real Madrid រហូតដល់ចប់រដូវកាលក្រោយ ពោលគឺនៅពេលកុងត្រាផុតកំណត់ ពាក់កណ្ដាលឆ្នាំ 2024។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ3 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!