បាល់ទាត់អន្តរជាតិ
Chelsea នឹងចរចាផ្ទេរខ្សែប្រយុទ្ធស្លាបមួយរូបរបស់ក្លឹប Napoli នៅចុងបញ្ចប់នៃរដូវកាលនេះ
ខ្សែប្រយុទ្ធស្លាបរបស់ក្លឹប Napoli គឺកីឡាករ Hirving Lozano ត្រូវបានគេរាយការណ៍ថា កំពុងក្លាយជាគោលដៅផ្ទេរដ៏សំខាន់មួយសម្រាប់ក្លឹបតោខៀវ Chelsea នៅរដូវក្ដៅខាងមុខនេះ។
យ៉ាងណាមិញកន្លងមកក្លឹបយក្សនៅ Premier League មួយនេះ បានចំណាយលើសពី 600 លានផោនទៅហើយក្នុងការនាំយកកីឡាករចំណូលថ្មីកាលពីខែមករាដើមឆ្នាំ 2023។ ទោះបីជាពួកគេបានព្យាយាមផ្ទេរកីឡាករឆ្នើមៗ ដែលពោរពេញដោយទេពកោសល្យក៏ដោយ ក៏ទម្រង់លេងរបស់ក្លឹបតោខៀវ Chelsea មិនលេចធ្លោរដែរ។
ដោយឡែក នៅចុងបញ្ចប់នៃរដូវកាលនេះកីឡាករមួយចំនួនដូចជា Christian Pulisic និង Hakim Ziyech ជាដើម អាចនឹងចាកចេញពី Stamford Bridge ហើយការចាកចេញនេះអាចនឹងធ្វើឲ្យពួកគេ ស្វែងរកឱកាសនៃការចុះហត្ថលេខាលើកីឡាករចំណូលថ្មីយ៉ាងហោចណាស់ម្នាក់នៅរដូវក្ដៅខាងមុខ។
យោងតាមអ្នកកាសែត Raffaele Auriemma បានឲ្យដឹងថា Chelsea កំពុងពេញចិត្តនឹងសមត្ថភាពលេងរបស់កីឡាករសញ្ជាតិម៉ិកស៊ិកូ Hirving Lozano ជាខ្លាំង ហើយពួកគេត្រៀមនឹងចរចាផ្ទេរគាត់ពីទឹកដីអ៊ីតាលីនៅពេលឆាប់ៗខាងមុខនេះ។ ដូចគ្នានេះដែរ Napoli ត្រូវបានគេគិតថា នឹងសម្រេចចិត្តលក់គាត់ចេញប្រសិនបើមានការដេញថ្លៃដ៏សមរម្យមួយ បើទោះបីជាកុងត្រាគាត់នៅមានសុពលភាពរហូតដល់ឆ្នាំ 2024 ក៏ដោយ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Alex Baena បង្ហើបថា ខ្លួនមានក្ដីសុបិនដ៏ធំមួយ ដោយចង់លេងឲ្យក្លឹប Barcelona
-
បាល់ទាត់អន្តរជាតិ1 day ago
គ្រូ PSG ប្រាប់ឲ្យក្លឹបរបស់ខ្លួនបន្តកុងត្រាថ្មីបន្ថែមទៀតដល់ Vitinha
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្លះៗអំពីការប្រកួតរវាង Bayern Munich និង Real Madrid នៅរំលងអាធ្រាតនេះ!!!