បាល់ទាត់អន្តរជាតិ
ម៉ាស៊ីនកុំព្យូទ័រទំនើប (Supercomputer) ទស្សន៍ទាយពីក្រុមនៅ PL ដែលមានជោគវាសនាបានលេង UCL រដូវកាលក្រោយ
Supercomputer រឺហៅថាម៉ាស៊ីនកុំព្យូទ័រទំនើបរបស់អង្គភាព Bettingexpert បានទស្សន៍ទាយពីតារាង Premier League នៅពេលចប់រដូវកាល និងបង្ហាញច្បាស់ៗពីក្រុមដែលមានកៅអីលេង UEFA Champions League និងក្រុមដែលត្រូវកាត់ចេញផងដែរ។
យ៉ាងណាមិញ យោងទៅតាមការព្យាករណ៍របស់កុំព្យូទ័រទំនើបរបស់ Bettingexpert បានឲ្យដឹងថា Arsenal, Manchester City, Manchester United និង Newcastle United នឹងបញ្ចប់ក្នុងចំណាត់ថ្នាក់ Top 4 ហើយជាក្រុមដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួតប្រជែង UEFA Champions League នៅរដូវកាលក្រោយ។
ម៉ាស៊ីនកុំព្យូទ័រទំនើបក៏បានបង្ហាញបន្ថែមថា Tottenham Hotspur នឹងបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 5, Brighton នៅលេខ 6, Liverpool ស្ថិតនៅលេខ 7, Brentford នៅលេខ 8, Chelsea នៅលេខ 9 និង Fulham នៅចំណាត់ថ្នាក់លេខ 10។ សម្រាប់ Bournemouth, Everton និង Southampton នឹងត្រូវកាត់ចោល ហើយបញ្ចប់ក្នុងចំណាត់ថ្នាក់ចុងក្រោយ 18, 19 និង 20។
ប្រភព: Dailypost
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ3 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!