បាល់ទាត់អន្តរជាតិ
អតីតអ្នកចាំទីរបស់ Barcelona ម្នាក់ កំពុងរងការចោទប្រកាន់ ដោយបង្ខំមិត្តស្រីរបស់ខ្លួនឲ្យរំលូតកូនចោល
ថ្មីៗនេះ Maria Moran ដែលជាអ្នកកាសែតកីឡារបស់អេស្ប៉ាញបានអះអាងថា អតីតអ្នកចាំទីរបស់ Barcelona និងជាមិត្តប្រុសរបស់នាងគឺកីឡាករ Jasper Cillessen ធ្លាប់បានគំរាមមកលើគេថា នឹងបែកធ្លាយរូបភាពឯកជនរបស់នាង ប្រសិនបើនាងមិនព្រមរំលូតកូនចេញទេនោះ។
យ៉ាងណាមិញ Maria Moran បានរក្សាទុកកូន និងបានផ្តល់កំណើតកូនស្រីមួយនៅខែតុលាឆ្នាំ 2021។ បន្តមកទៀតនៅខែវិច្ឆិកាឆ្នាំ 2022 ទើបអ្នកចាំទី Jasper Cillessen បានទទួលស្គាល់ថា គាត់ជាឪពុករបស់កុមារីរូបនេះ។
យោងតាម AS បានឲ្យដឹងថា ពេលនេះ Maria Moran កំពុងប្តឹងអតីតអ្នកចាំទីរបស់ Barcelona ចំពោះការបោះបង់ចោលគ្រួសាររបស់ខ្លួន។ Maria Moran បាននិយាយប្រាប់ទៅកាន់ Daily Star ថា៖ “Jasper Cillessen បានគំរាមកំហែង និងបង្ខូចកេរ្តិ៍ខ្ញុំជាច្រើនដង ទោះបីជាខ្ញុំកំពុងមានផ្ទៃពោះក៏ដោយ។ គាត់ខ្លាចខ្ញុំខ្លាំងណាស់។ គាត់បានបង្ខំខ្ញុំឲ្យរំលូតកូន។ ប្រសិនបើខ្ញុំមិនព្រមទេ គាត់នឹងបង្ហាញរូបថត និងវីដេអូឯកជនរបស់ខ្ញុំជាសាធារណៈ។ គាត់បានធ្វើបាបខ្ញុំស្ទើររាល់ថ្ងៃ។ គាត់បិទសិទ្ធិខ្ញុំ មិនឲ្យនិយាយជាមួយអ្នកកាសែតទៀតផង”។
នាងបានបន្ថែមទៀតថា៖ “ខ្ញុំមិនខ្វល់ពី Jasper Cillessen នោះទេ ខ្ញុំខ្វល់តែកូនស្រីរបស់ខ្ញុំ ដែលត្រូវប្រាកដថា នាងមានអាហារបរិភោគគ្រប់គ្រាន់។ គាត់គួរតែជាបុរសម្នាក់ដែលសួរពីសុខទុក្ខរបស់កូនស្រី ប៉ុន្តែសូម្បីតែពេលនាងចូលមន្ទីរពេទ្យមានបញ្ហាផ្លូវដង្ហើម ក៏ Cillessen មិនមកដែរ។ គាត់ដឹងថា កូនស្រីរបស់គាត់ឈឺធ្ងន់ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែជាក់ស្តែងគាត់មិនខ្វល់ទេ”។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ1 day ago
គ្រូ PSG ប្រាប់ឲ្យក្លឹបរបស់ខ្លួនបន្តកុងត្រាថ្មីបន្ថែមទៀតដល់ Vitinha
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្លះៗអំពីការប្រកួតរវាង Bayern Munich និង Real Madrid នៅរំលងអាធ្រាតនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Vinicius Jr ស៊ុត 2 គ្រាប់ម្នាក់ឯង ជួយ Real Madrid ឲ្យស្មើក្នុងដី Bayern Munich (មានវីដេអូ)