បាល់ទាត់អន្តរជាតិ
ក្លឹបនៅ Premier League បោះឆ្នោតគាំទ្រច្បាប់ហិរញ្ញវត្ថុថ្មី ដើម្បីចងជើងក្លឹបដែលចាយលុយច្រើនលើការទិញកីឡាករ
នៅថ្ងៃទី 29 ខែមេសា ម្សិលមិញនេះ ក្លឹបនៅ Premier League បានជួបប្រជុំគ្នាដើម្បីស្នើរផ្លាស់ប្តូរច្បាប់យុត្តិធម៌ផ្នែកហិរញ្ញវត្ថុ។ យ៉ាងណាមិញ សំណើរនៃច្បាប់ថ្មីនោះពាក់ព័ន្ធនឹងការចំណាយលើប្រាក់ឈ្នួល, ការផ្ទេរ និងប្រាក់រង្វាន់សម្រាប់កីឡាករ។ ច្បាប់នោះ មិនត្រូវបានដាក់ចូលជាធរមានភ្លាមៗទេ ប៉ុន្តែអាចចាប់ពីរដូវកាលឆ្នាំ 2025/2026។
យោងតាម Sky News បានឲ្យដឹងក្លឹប Premier League ចំនួន 16 បានបោះឆ្នោតគាំទ្រការសម្រេចចិត្តលើច្បាប់ហិរញ្ញវត្ថុថ្មីនេះ។ ផ្ទុយមកវិញសម្រាប់ក្លឹបបិសាចក្រហម Manchester United, Manchester City និង Aston Villa បានជំទាស់លើរឿងនេះ ខណៈដែល Chelsea បានបដិសេធការបោះឆ្នោតផងដែរ។
ច្បាប់ថ្មីនឹងត្រូវបានចងជើងក្លឹបឲ្យរកបានថវិកាទាបជាងមុន ហើយនឹងប៉ះពាល់ដល់ក្លឹបធំៗមួយចំនួន ក្នុងការចំណាយលុយទិញកីឡាករ។ ក្លឹបដែលចេញមកជំទាន់ជាពិសេសលើរឿងនេះគឺ Manchester City ខណៈដែលច្បាប់ថ្មីនេះនឹងកាត់បន្ថយថវិការនៃការចំណាយរបស់ពួកគេរហូតដល់ទៅ 200 លានផោន។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ3 days ago
មូលហេតុដែល Neymar មិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិប្រេស៊ីល
-
បាល់ទាត់អន្តរជាតិ3 days ago
ក្រដាសកុងត្រាដំបូងរបស់ Messi ជាមួយ Barcelona ដាក់ដេញថ្លៃបានជិតមួយលានដុល្លារ