បាល់ទាត់អន្តរជាតិ
Alphonso Davies នៅក្រោយវាំងនននៃបាល់ទាត់ ជីវិតពោរពេញដោយភាពឯកា
ខ្សែការពាររបស់ក្លឹប Bayern Munich គឺកីឡាករ Alphonso Davies បានបង្ហាញពីជីវិតរបស់ខ្លួន ដែលពោរពេញដោយភាពឯកា។ កីឡាករឆ្នើមសញ្ជាតិកាណាដារូបនេះបានសារភាពថា គាត់បានរស់នៅយ៉ាងឯកោ ដោយគ្មានមនុស្សជិតស្និទ្ធិនៅក្បែរខ្លួន ហើយក្រៅពីហ្វឹកហាត់ គ្មានអ្វីធ្វើឡើយ។
Alphonso Davies បាននិយាយថា៖ “ជីវិតរបស់កីឡាករបាល់ទាត់អាជីព គឺអស្ចារ្យណាស់ ប៉ុន្តែក្រោយពីហ្វឹកហាត់រួច គ្មានអ្វីត្រូវធ្វើនោះទេ។ ដោយសារខ្ញុំគ្មានគ្រួសារនៅទីនេះ ហើយមិត្តស្រីរបស់ខ្ញុំមិនរស់នៅជាមួយខ្ញុំទេ ខ្ញុំនៅម្នាក់ឯង។ ខ្ញុំមានមិត្តភក្ដិប្រហែល 5 នាក់។ ខ្ញុំជាមនុស្សដែលឯកាខ្លាំងបំផុត”។
បច្ចុប្បន្ន Alphonso Davies ត្រូវបានគេចាត់ទុកថា ជាខ្សែការពារស្លាបដ៏ឆ្នើមបំផុតមួយរូបនៅក្នុងពិភពបាល់ទាត់ ជាមួយនឹងល្បឿន, បច្ចេកទេស និងពោរពេញដោយបទពិសោធន៍។ គាត់គឺជាកីឡាករមួយរូបដែលវិវត្តន៍ខ្លួនចេញពីការលេងក្នុងតំណែងជាខ្សែប្រយុទ្ធស្លាប។ កីឡាករដែលជំនាញជើងឆ្វេងរូបនេះ បានឈ្នះពានជាច្រើនជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួនដែលមានដូចជា UEFA Champions League ម្ដង, Bundesliga 4 ដង និងពានរង្វាន់ផ្សេងៗទៀតចំនួន 10។
ប្រភព: Fabrizio Romano
-
បាល់ទាត់អន្តរជាតិ2 days ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ2 days ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Carlo Ancelotti លើកឡើងថា កូនក្រុមរបស់ខ្លួនរូបនេះ នឹងឈ្នះ Ballon d’Or