បាល់ទាត់អន្តរជាតិ
Bayern Munich នឹងចុះហត្ថលេខាលើខ្សែការពាររូបនេះ ប្រសិនបើ Alphonso Davies ចាកចេញ
ក្លឹប Bayern Munich បានកំណត់គោលដៅរបស់ខ្លួនរួចហើយ ដើម្បីស្វែងរកបេក្ខភាពដែលអាចជំនួសខ្សែការពារឆ្វេង Alphonso Davies ដែលជាកីឡាករដ៏សំខាន់របស់ពួកគេ ខណៈដែលបច្ចុប្បន្នកីឡាករសញ្ជាតិកាណាដារូបនេះ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីក្លឹប Real Madrid។
យោងតាមសេចក្ដីរាយការណ៍របស់លោក Christian Falk បានឲ្យដឹងថា គ្រូបង្វឹករបស់ក្លឹប Bayern Munich កំពុងពិចារណាលើលទ្ធភាពនៃការផ្ទេរខ្សែការពារឆ្វេងរបស់ក្លឹប AC Milan គឺកីឡាករ Theo Hernandez ដែលជាជម្រើសជំនួស Alphonso Davies។ ក្លឹបយក្សរបស់អាឡឺម៉ង់មួយនេះ ជឿជាក់ថា Theo Hernandez មានគុណសម្បត្តិ និងសមត្ថភាពដែលអាចលេងមិនចាញ់ Alphonso Davies ឡើយ។
ទោះជាយ៉ាងណាក៏ដោយ Bayern Munich នឹងប្រើប្រាស់លទ្ធភាពដើម្បីរក្សាទុក Alphonso Davies រហូតដល់កុងត្រារបស់គាត់ផុតកំណត់នៅរដូវក្តៅឆ្នាំ 2025។ អ្វីៗមិនអាចស្មានទុកដឹងមុនឡើយ ហើយប្រសិនបើ ខ្សែការពារល្បឿនលឿនរូបនេះត្រូវបានទាក់ទាញដោយជោគជ័យពីក្លឹប Real Madrid នោះ ច្បាស់ណាស់ថា ពួកគេនឹងផ្ទេរ Theo Hernandez។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ3 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa