បាល់ទាត់អន្តរជាតិ
Pochettino អាចនឹងត្រឡប់ទៅដឹកនាំអតីតក្លឹបចាស់ Tottenham Hotspur វិញ ខណៈដែល Nagelsmann រងចាំភ្លើងខៀវពី Real Madrid
គ្រូបង្វឹកលោក Mauricio Pochettino និង Julian Nagelsmann ត្រូវបានគេរាយការណ៍ថា កំពុងត្រៀមខ្លួនរួចជាស្រេចក្នុងការស្នងតំណែងលោក Antonio Conte នៅ Tottenham Hotspur ប៉ុន្តែលោក Julian Nagelsmann នឹងពន្យាពេលរហូតដល់រដូវក្តៅ ដើម្បីរងចាំស្ថានភាពការងារនៅ Real Madrid ជាមុនសិន។
បច្ចុប្បន្នក្លឹបមាន់ខ្នាយមាស Tottenham Hotspur កំពុងស្វែងរកគ្រូបង្វឹកថ្មី បន្ទាប់ពីការចាកចេញរបស់លោក Antonio Conte កាលពីថ្ងៃទី 26 សប្ដាហ៍មុន។ លោក Cristian Stellini ដែលជាអតីតជំនួយការរបស់ Antonio Conte ត្រូវបានដាក់ឲ្យគ្រប់គ្រងក្រុមបណ្ដោះអាសន្ន សម្រាប់ការប្រកួតក្របខណ្ឌ Premier League 10 ប្រកួតចុងក្រោយមុននឹងបិទបញ្ចប់រដូវកាល។
យោងតាមរបាយការណ៍ពី 90min បានអះអាងថា ទាំងលោក Pochettino និង Nagelsmann សុទ្ធតែមានចិត្តចង់ទៅជំនួសតំណែងរបស់លោក Antonio Conte ដែលធ្វើជាគ្រូបង្វឹករបស់មាន់ខ្នាយមាស Tottenham Hotspur ប៉ុន្តែសម្រាប់លោក Julian Nagelsmann គាត់នៅរងចាំមើលពីស្ថានភាពរបស់ Real Madrid សិន ពោលគឺបើមានឱកាសទៅក្លឹបយក្សនៅអេស្ប៉ាញនោះគាត់នឹងទៅ តែបើគ្មានទេ នោះគាត់នឹងសម្រេចចិត្តទៅដឹកនាំក្លឹបមាន់ខ្នាយមាស។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ប្រកាសពីការចាកចេញរបស់ខ្សែការពារចាស់វស្សា Joel Matip
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង