Connect with us

បាល់ទាត់អន្តរជាតិ

Tottenham Hotspur កំពុង​ស្វែងរក​ឱកាស​លក់​ខ្សែ​ប្រយុទ្ធ Richarlison

Published

on

ក្លឹប​មាន់​ខ្នាយមាស Tottenham Hotspur ត្រូវ​បាន​គេ​ដឹង​ថា កំពុង​ត្រៀម​បញ្ចេញ​កីឡាករ​មួយ​ចំនួន​របស់​ពួក​គេ​នា​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។ មាន់ខ្នាយ​មាស​ប្រហែល​ជា​មិន​អាច​ប្រជែង​យក​កៅអី UEFA Champions League​ សម្រាប់​រដូវកាល​ក្រោយ​បាន​នោះ​ទេ ខណៈ​ដែល​បច្ចុប្បន្ន​​គេ​កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ 5 ដែល​ចាញ់ Aston Villa ជា​ក្រុម​លេខ 4 រហូត​ដល់ 7 ពិន្ទុ។

យោងតាម​សេចក្ដី​រាយការណ៍​របស់ The Times បាន​ឲ្យ​ដឹង​ថា ក្រុមរបស់​លោក Ange Postecoglou បាន​កំណត់​ឈ្មោះ​កីឡាករ 2 រូប​រួច​ហើយ ដែល​ពួក​គេ​នឹង​លក់​នា​រដូវក្ដៅ​នេះ ដែល​កីឡាករ​នោះ​គឺ ខ្សែប្រយុទ្ធ​កណ្ដាល Richarlison និង​ខ្សែ​បម្រើ Yves Bissouma។

ប្រសិន​បើ​ក្លឹប​ទទួល​បាន​សំណើរ​ដ៏​សមរម្យ Tottenham Hotspur នឹង​យល់​ព្រម​ចែក​ផ្លូវគ្នា​ជាមួយ​កីឡាករ​ទាំង 2 រូប​នោះ។ ការ​លក់​ចេញ​នូវ​កីឡាករ​របស់​ខ្លួន​នា​រដូវក្ដៅ​នេះ ក៏​បាន​ផ្ដល់​គុណ​សម្បត្តិ​ដល់​ក្លឹប​របស់​ខ្លួន​ផង​ដែរ ដោយ Tottenham Hotspur អាច​រក្សា​បាន​នូវ​តុល្យភាព​ផ្នែក​ហិរញ្ញវត្ថុ​របស់​ខ្លួន​កាន់​តែ​ល្អ​ប្រសើរ។

ប្រភព: Dailysports

Trending

Exit mobile version