បាល់ទាត់អន្តរជាតិ
Harry Kane បានប្រាប់មិត្តរួមក្រុមរបស់ខ្លួនថា គាត់នឹងមិនបន្តកុងត្រាថ្មីជាមួយ Tottenham Hotspur ឡើយ!!!
ខ្សែប្រយុទ្ធ Harry Kane របស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ត្រូវបានគេរាយការណ៍មកថា គាត់នឹងមិនចុះកុងត្រាថ្មីបន្ថែមទៀត ដើម្បីបន្តនៅជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួនឡើយ ខណៈដែលកីឡាករសញ្ជាតិអង់គ្លេសរូបនេះ បានប្រាប់ទៅកាន់មិត្តជិតស្និទ្ធិមួយចំនួនរបស់គាត់អំពីរឿងនេះផងដែរ។
Harry Kane ត្រូវបានគេផ្សារភ្ជាប់ជាមួយនឹងការចាកចេញពី Tottenham Hotspur រយៈពេលពីរបីឆ្នាំមកហើយ ប៉ុន្តែគ្រប់យ៉ាងបានបរាជ័យ ហើយកាលពីរដូវក្តៅឆ្នាំ 2021 គាត់ក៏នៅតែមិនអាចចាកចេញបានដដែល។ ប្រធានក្លឹបមាន់ខ្នាយមាសលោក Daniel Levy ធ្លាប់បានបដិសេធការដេញថ្លៃ 150 លានផោន ពីក្លឹប Manchester City ដែលចង់បានខ្សែប្រយុទ្ធកណ្ដាលរូបនេះ។
ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះ Harry Kane នៅមានកុងត្រាមួយឆ្នាំទៀតជាមួយ Tottenham Hotspur ប៉ុន្តែប្រសិនបើក្លឹបមាន់ខ្នាយមាស ចចែសមិនព្រមឲ្យគាត់ចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះទេ គាត់នឹងក្លាយជាកីឡាករដែលផុតកុងត្រា ហើយចាកចេញនៅចុងរដូវកាលឆ្នាំ 2024 ដោយគ្មានតម្លៃខ្លួន។
ហេតុផលទាំងនេះ Harry Kane ប្រាកដជានឹងអាចចាកចេញនៅរដូវក្តៅនេះ ខណៈដែល Bayern Munich និង Manchester United ជាក្លឹបគោលដៅសម្រាប់តារាឆ្នើមរូបនេះផងដែរ។ Harry Kane បាននៅទ្រនំជាមួយ Tottenham Hotspur តាំងពីឆ្នាំ 2013 មកម្ល៉េះ ប៉ុន្តែមិនដែលបានឈ្នះពានអ្វីធំដុំឡើយ។
ប្រសិនបើ Tottenham Hotspur មិនចង់ចំណេញលុយខ្លះៗទេនោះ ពួកគេអាចនឹងរក្សាទុក Harry Kane រហូតដល់ផុតកុងត្រានារដូវក្តៅនៃឆ្នាំ 2024 ប៉ុន្តែបើយោងតាម Football Insider បានអះអាងថា គាត់បានជូនដំណឹងដល់មិត្តភក្ដិជិតស្និទ្ធរបស់គាត់រួចហើយថា គាត់នឹងមិនបន្តកុងត្រាថ្មីទេ។ ដូច្នេះកីឡាករវ័យ 29 ឆ្នាំរូបនេះ ពិតជាមានភាគរយខ្ពស់បំផុត ក្នុងការចាកចេញនៅចុងរដូវកាលនេះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ3 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!