បាល់ទាត់អន្តរជាតិ
Chelsea ចាំទទួលយក Harry Kane ប្រសិនបើ Bayern Munich លែងត្រូវការគេ
ក្លឹបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើខ្សែប្រយុទ្ធ Harry Kane របស់ក្លឹប Bayern Munich ស្របពេលដែលខ្សែប្រយុទ្ធឆ្នើមរូបនេះហាក់បានជួបនឹងស្ថានភាពមិនសូវល្អជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួន។
យ៉ាងណាមិញ Harry Kane ទើបនឹងបានចាកចេញពីទ្រនំដែលខ្លួនធ្លាប់បានរួមរស់ជាមួយអស់រយៈពេលជាច្រើនឆ្នាំនៅ Tottenham Hotspur ដោយចូលរួមជាមួយក្រុមរបស់លោក Thomas Tuchel កាលពីដើមរដូវកាលកន្លងទៅ។ កីឡាករវ័យ 30 ឆ្នាំរូបនេះមានទម្រង់លេង និងអាចស៊ុតបញ្ចូលទីជាច្រើន ប៉ុន្តែទម្រង់លេងរបស់ Bayern Munich ហាក់មិនអាចប្រកួតប្រជែងក្នុងការឈ្នះពានធំៗបាន។
ដោយឡែក Harry Kane ដែលត្រូវបានមជ្ឃដ្ឋានបាល់ទាត់មួយចំនួនយល់ថា ជាកីឡាករដែលជាប់បណ្ដាសារមិនអាចឈ្នះពានបាននោះ ក៏ហាក់មិនមានឱកាសលើកពាន Bundesliga នៅរដូវកាលនេះដែរ ហើយស្របពេលជាមួយគ្នានោះ យោងតាមរបាយការណ៍ពី Football Insider បានឲ្យដឹងថា Harry Kane មិនពេញចិត្តនឹងជីវិតនៅក្នុងប្រទេសអាឡឺម៉ង់ ស្របពេលដែលទម្រង់លេងរបស់ក្រុមហាក់យ៉ាប់យ៉ឺន ហើយរឿងនេះត្រូវបានដឹងដោយតោខៀវ Chelsea ដោយពួកគេចង់នាំកីឡាករសញ្ជាតិអង់គ្លេសមកទឹកដីកំណើតរបស់ខ្លួនវិញ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ21 hours ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ13 hours ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish