បាល់ទាត់អន្តរជាតិ
Harry Kane បង្កើតកំណត់ត្រាថ្មីប្រចាំទឹកដី Bundesliga
ខ្សែប្រយុទ្ធ Harry Kane របស់ក្លឹប Bayern Munich បានបង្កើតកំណត់ត្រាដ៏អស្ចារ្យមួយ បន្ទាប់ពីការប្រកួតក្នុងជុំទី 15 នៅលីគកំពូលនៃប្រទេសអាឡឺម៉ង់ទល់នឹងក្លឹប Stuttgart ក្នុងជ័យជំនះ 3 ទល់នឹង 0 កាលពីរំលងអាធ្រាយយប់មិញ។ ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះ បានស៊ុតបញ្ចូលទី 2 គ្រាប់ម្នាក់ឯង ដែលជាគ្រាប់បាល់ទី 19 និងទី 20 របស់គាត់ក្នុងក្របខណ្ឌកំពូល Bundesliga។
យ៉ាងណាមិញ Harry Kane រកបាន 20 គ្រាប់នៅរដូវកាលដំបូងរបស់ខ្លួនក្នុងទឹកដីនៃប្រទេសអាឡឺម៉ង ដោយគាត់ចំណាយពេលត្រឹមតែ 14 ប្រកួតប៉ុណ្ណោះ។ គ្មានកីឡាករណាម្នាក់ផ្សេងទៀត ក្នុងប្រវត្តិសាស្ត្ររបស់ Bundesliga ដែលអាចស៊ុតបញ្ចូលទីបានលឿនជាងគេរហូត 20 គ្រាប់ដូច Harry Kane នេះទេ។
សម្រាប់កីឡាករដែលធ្លាប់មានកំណត់ត្រាជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេទី 2 គឺ Uwe Seeler ដែលរកបាន 20 គ្រាប់ ក្នុងការបង្ហាញខ្លួនរហូតដល់ 21 ប្រកួត។ ទន្ទឹមនឹងនេះដែរ ពេល Erling Haaland ប្រកបអាជីពជាមួយ Dortmund គាត់បានចំណាយពេលរហូតដល់ 22 ប្រកួត ដើម្បីសម្រេចបាន 20 គ្រាប់។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ23 hours ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa