បាល់ទាត់អន្តរជាតិ
ប្រធាន La Liga បង្ហាញចេតនាចង់ឲ្យ Barcelona នាំយក Lionel Messi ត្រឡប់មកវិញ
ប្រធាន La Liga លោក Javier Tebas បានលើកឡើងថា លោកពេញចិត្តចំពោះ Barcelona ដែលចង់ចុះហត្ថលេខានាំយកតារាឆ្នើមរបស់ខ្លួន Lionel Messi ត្រឡប់មកក្លឹបចាស់វិញនៅរដូវក្ដៅខាងមុខនេះ។ យ៉ាងណាមិញ កីឡាករអាហ្សង់ទីនរូបនេះ បានឃ្លាតឆ្ងាយពីជីវិតបាល់ទាត់ក្នុងទឹកដីអេស្ប៉ាញតាំងពី 2021 មកម្ល៉េះ ដោយបានចាកចេញទៅទឹកដីបារាំង ក្រោយពេលក្លឹបរបស់ខ្លួន Barcelona ជួបបញ្ហាហិរញ្ញវត្ថុ។
ចាប់តាំងពីឆ្នាំ 2021 មក Messi បានចំណាយពេលនៅ Paris Saint-Germain ជាមួយនឹងការបង្ហាញខ្លួនសរុប 69 ប្រកួត និងស៊ុតបញ្ចូលទីបាន 31 គ្រាប់។ កីឡាករវ័យ 35 ឆ្នាំ រូបនេះបានឈ្នះពានរង្វាន់ Ligue 1 នៅរដូវកាលដំបូងនៅ Parc des Princes និងត្រៀមឈ្នះវាជាលើកទី 2 នៅរដូវកាលនេះម្ដងទៀតផងដែរ។
ទោះជាយ៉ាងណាក៏ដោយ Messi នឹងផុតកុងត្រាជាមួយ PSG នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយគាត់ទំនងជានឹងចាកចេញពីទឹកដីបារាំង ដើម្បីវិលត្រឡប់ទៅជួបជុំជាមួយក្លឹបចាស់របស់ខ្លួនវិញផងដែរ។ ទន្ទឹមនឹងនេះដែរ Barcelona នឹងមានឧបសគ្គផងដែរ ប្រសិនបើពួកគេចុះហត្ថលេខានាំយក Messi ត្រឡប់មកវិញនៅចុងបញ្ចប់នៃរដូវកាលនេះ ដោយសារមានសម្ពាធលើផ្នែកហិរញ្ញវត្ថុ។
កាលពីខែមុនប្រធាន La Liga លោក Javier Tebas បានព្រមានថា ក្លឹបយក្សកាតាឡាន់ត្រូវតែធ្វើការលក់ និងកាត់បន្ថយប្រាក់ខែកីឡាករឲ្យបានចំនួន 177 លានផោន មុនពេលពួកគេចុះហត្ថលេខាលើកីឡាករចំណូលថ្មីណាម្នាក់បាន។ ផ្ទុយមកវិញ នៅពេលថ្មីៗនេះក្រោយលឺថា Barcelona ចង់នាំយក Messi ត្រឡប់មកវិញ Javier Tebas បានបង្ហើបថា ពួកគេអាចធ្វើវាបាន ហើយលោកផ្ទាល់ក៏ចង់ឃើញខ្សែប្រយុទ្ធឆ្នើមរូបនេះមក La Liga វិញដែរ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន Javier Tebas បាននិយាយថា៖ “បច្ចុប្បន្ន Barcelona មិនអាចចុះហត្ថលេខាលើកីឡាករចំណូលថ្មីបានទេ ប៉ុន្តែអាចបាននៅពេលក្រោយ។ យើងកំពុងរង់ចាំមើលផែនការរបស់គេ។ ពួកគេអាចលក់កីឡាករបាន តែពួកគេនៅតែមានកីឡាករមួយចំនួនដែលត្រូវចុះឈ្មោះផងដែរ។ សង្ឃឹមថា La Liga និង Barcelona អាចឃើញវត្តមានរបស់ Messi នាពេលខាងមុខ ប៉ុន្តែយើងនឹងមិនផ្លាស់ប្តូរច្បាប់សម្រាប់ឲ្យ Messi ត្រឡប់មកវិញនោះទេ។ ខ្ញុំចង់ឲ្យ Messi លេងនៅទីនេះ”។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ3 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!