Connect with us

បាល់ទាត់អន្តរជាតិ

Rakitic អះអាង​ថា ប្រសិន Messi លេង​ជា​ខ្សែ​ការពារ​ឆ្វេង ក៏​គាត់​នៅ​តែ​អាច​ក្លាយ​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ពិភព​បាល់ទាត់

Published

on

អតីត​ខ្សែបម្រើ​របស់​ក្លឹប Barcelona គឺ​កីឡាករ Ivan Rakitic បាន​សរសើរ​ពី​ភាព​ប៉ិន​ប្រសព្វ​របស់​អតីត​មិត្ត​រួម​ក្រុម​របស់​គាត់ Lionel Messi ក្នុង​ការ​បង្ហាញ​សមត្ថភាព​នៅ​លើ​ទីលាន​ប្រកួត។ យ៉ាង​ណា​មិញ Rakitic បច្ចុប្បន្ន​កំពុង​លេង​ឲ្យ​ក្លឹប Al-Shabab ក្នុង​លីគ​អារ៉ាប៊ីសាអូឌីត ខណៈ​ដែល Messi លេង​នៅ​ក្លឹប​អាមេរិក Inter Miami។

យោងតាម​សម្ដី​របស់ Rakitic ដែល​បាន​ដក​ស្រង់​ដោយ Mundo Deportivo បាន​ឲ្យ​ដឹង​ថា៖ “Lionel Messi គឺ​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ហើយ​ប្រសិន​បើ​គាត់មាន​គោល​បំណង​ផ្លាស់​ប្ដូរ ទៅ​លេង​ជា​​ខ្សែការពារឆ្វេង នោះ​គាត់​នៅ​តែ​ជា​កីឡាករ​ដ៏​ល្អ​បំផុត​ក្នុង​ពិភពលោក។ គាត់​​មាន​​លក្ខណៈ​ប្លែក និង​ខុស​ពី​គេ ទោះ​បី​ពេល​ខ្លះ​គាត់​មិន​មែន​ជា​កាពីតែន​​ក្រុម​ល្អ ដែល​ប្រាប់​អ្នក​ពី​អ្វី​ដែល​ត្រូវ​ធ្វើ​ក៏​ដោយ”។

គួរ​ដឹង​ផង​ដែរ​ថា កីឡាករ​សញ្ជាតិ​ក្រូអាត Ivan Rakitic ធ្លាប់​លេង​ជាមួយ Messi នៅ Barcelona ពីឆ្នាំ 2014 ដល់ 2020។ ងាក​មក​ខ្សែ​ប្រយុទ្ធ​ឆ្នើម Lionel Messi គាត់​បាន​គ្រង​តំណែង​ជា​កាពីតែន​ក្រុម​រយៈពេល 3 រដូវ​កាល​ពី​ឆ្នាំ 2018 ដល់ 2021 បន្ទាប់​ពី​ការ​ចាកចេញ​របស់ Andres Iniesta។

ប្រភព: Telecomasia

Trending

Exit mobile version