Connect with us

បាល់ទាត់អន្តរជាតិ

Messi ឈាន​ដល់​កំណត់ត្រា ស៊ុត​បញ្ចូលទី និង Assists ចំនួន 1200 ដង ក្នុង​អាជីព​របស់​ខ្លួន

Published

on

ម្ចាស់​ពាន Ballon d’Or ចំនួន 8 សម័យ​កាល និង​ជា​កីឡាករ​ឆ្នើម​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ Lionel Messi របស់​ក្លឹប Inter Miami បាន​ឈាន​ដល់​កំណត់ត្រា​នៃ​ការ​ស៊ុត​បញ្ចូល​ទី បូក​នឹង Assists បាន​ចំនួន 1200 ដង​ហើយ ក្នុង​អាជីព​របស់​គាត់​កាល​ពី​ម្សិលមិញ​នេះ។

ក្នុង​ការ​ប្រកួត​ក្រៅដី​នៅ MLS ក្លឹប Inter Miami បាន​យក​ឈ្នះ New England ដោយ​លទ្ធផល 4-1។ ទន្ទឹម​នឹង​នេះ​ដែរ Lionel Messi បាន​ស៊ុត​បញ្ចូលទី 2 គ្រាប់ និង Assists 2 ដង។ ជា​លទ្ធផល​នៃ​ស្ថិតិ​នេះ Messi បាន​កើន​ឡើង​ចំនួន​គ្រាប់​ស៊ុត​បញ្ចូលទី + Assists ចំនួន 1200 ដង ក្នុង​អាជីព​របស់​ខ្លួន។

ក្នុង​ការ​ឈាន​ដល់​គ្រាប់​បាល់ និង Assists ចំនួន 1200 គ្រាប់​នេះ​ដែរ Lionel Messi បាន​ចំណាយ​ពេល នៅ​ក្នុង​ការ​ប្រកួត​ចំនួន 1057 ពេញ​មួយ​អាជីព​របស់​គាត់។ ខ្សែប្រយុទ្ធ​វ័យ 36 ឆ្នាំ​រូប​នេះ បាន​ស៊ុត​បញ្ចូលទី 832 គ្រាប់ និង 368 Assists។

ប្រភព: Telecomasia

Trending

Exit mobile version