បាល់ទាត់អន្តរជាតិ
Soyuncu នឹងចាកចេញទៅ Atletico Madrid នៅចុងបញ្ចប់នៃរដូវកាលនេះ
ខ្សែការពារ Caglar Soyuncu របស់ Leicester City ត្រូវបានគេរាយការណ៍ថា បានឈានដល់ការព្រមព្រៀងគ្នាជាមួយ Atletico Madrid រួចហើយ ដោយខ្សែការពារកណ្តាលរូបនេះនឹងចូលរួមជាមួយក្លឹបអេស្ប៉ាញ នៅចុងបញ្ចប់នៃរដូវកាលនេះ ក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួន។
យោងតាមរបាយការណ៍ពីលោក Fabrizio Romano បានឲ្យដឹងថា ខ្សែការពារសញ្ជាតិតួគីរូបនេះ នឹងត្រូវក្លឹប Atletico Madrid ប្រកាសជាផ្លូវការណ៍ប្រាប់ទៅអ្នកគាំទ្ររបស់ខ្លួននៅសប្តាហ៍ក្រោយនេះ បន្ទាប់ពីចប់រដូវកាល។ គាត់នឹងចុះកុងត្រារយៈពេលវែងជាមួយ Atletico Madrid ដែលមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ 2027។
កីឡាករវ័យ 26 ឆ្នាំរូបនេះបានបដិសេធមិនចុះហត្ថលេខាលើកុងត្រាថ្មីជាមួយ Leicester City ហើយក៏សម្រេចចិត្តចាកចេញនៅពេលផុតកុងត្រា។ តាមពិតទៅ Atletico Madrid ចង់នាំយក Soyuncu ទៅទឹកដីអេស្ប៉ាញតាំងពីខែមករាមកម្ល៉េះ ប៉ុន្តែពួកគេចរចាមិនត្រូវគ្នាជាមួយ Leicester City ហើយត្រូវរង់ចាំរហូតដល់រដូវក្តៅចុងបញ្ចប់នៃរដូវកាលនេះតែម្ដង។ ខ្សែការពាររូបនេះក៏ត្រូវបាន Liverpool និង Newcastle United ចាប់អារម្មណ៍ដែរ ប៉ុន្តែគាត់សម្រេចចិត្តមក Atletico Madrid។
ប្រភព: Intothecalderon
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់