បាល់ទាត់អន្តរជាតិ
Man City ក្លាយជាម្ចាស់ពាន Premier League រដូវកាលនេះ ដោយមិនចាំបាច់ឈ្នះប្រកួតជាមួយ Chelsea ក៏បាន
នៅទីបំផុតយើងបានឃើញម្ចាស់ពានលីគកំពូលរបស់អង់គ្លេសហើយ ដោយក្លឹបដែលឈ្នះនោះគឺ Manchester City។ ក្លឹបយក្សនៅអង់គ្លេសមួយនេះបានគ្រងតំណែងជើងឯក Premier League របស់ពួកគេជាផ្លូវការណ៍ សម្រាប់រដូវកាលនេះ ដោយមិនចាំបាច់រងចាំមើលលទ្ធផលនៃការប្រកួតដែលនៅសល់ឡើយ ព្រោះ Arsenal បានចាញ់ 1-0 ទៅលើ Nottingham Forest កាលពីរំលងអាធ្រាតយប់មិញនេះ។
Arsenal នៅសល់មួយប្រកួតទៀតប៉ុណ្ណោះមុនចប់រដូវកាល ប៉ុន្តែគេមានពិន្ទុចាញ់ Manchester City រហូតដល់ 4 ពិន្ទុ ដូច្នេះពួកគេបានត្រឹមតែជាក្រុមឈរក្នុងតំណែងជើងឯករងប៉ុណ្ណោះ។ យ៉ាងណាមិញ ក្រុមរបស់លោក Pep Guardiola នឹងត្រូវប្រកួតនៅយប់នេះ ដែលត្រូវប៉ះជាមួយតោខៀវ Chelsea ហើយវាគ្រាន់តែជាការប្រកួតបង្គ្រប់កិច្ចតែប៉ុណ្ណោះ។
ដោយឡែកគោលដៅនៃការឈ្នះពាន 3 ក្នុងមួយរដូវកាលរបស់ Manchester City ហាក់ដូចជាសម្រេចបានបណ្ដើរៗហើយ ខណៈដែលពានពីរទៀតដែលមាន FA Cup និង UEFA Champions League ក៏ត្រូវបានគេមើលឃើញថា នឹងធ្លាក់ក្នុងកណ្ដាប់ដៃរបស់ Man City ដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ1 day ago
Napoli កំណត់គោលដៅលើខ្សែប្រយុទ្ធមួយរូប ដើម្បីមកជំនួស Osimhen
-
បាល់ទាត់អន្តរជាតិ2 days ago
Kroos ប្រាប់ពីវិធីដែល Carlo Ancelotti កុហកកីឡាកររបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ3 days ago
សហព័ន្ធកីឡាបាល់ទាត់នៃប្រទេសកាណាដា កំពុងទាក់ទងទៅអតីតគ្រូបង្វឹករបស់ Man United