បាល់ទាត់អន្តរជាតិ
Pep Guardiola ថា Man City មិនទាន់ក្លាយជាក្រុមដ៏អស្ចារ្យឡើយ ដ៏រាបណាមិនទាន់ឈ្នះពាន UCL
គ្រូបង្វឹករបស់ក្លឹបមេឃខៀវ Manchester City លោក Pep Guardiola បាននិយាយថា ក្រុមរបស់គាត់នឹងត្រូវតែឈ្នះពានរង្វាន់ UEFA Champions League ជាមុនសិន ទើបអាចចាត់ទុកថាជាក្រុមដ៏អស្ចារ្យបំផុតក្នុងពិភពបាល់ទាត់។ យ៉ាងណាមិញថ្មីៗនេះ Man City បានឈ្នះពាន Premier League ជាលើកទី 7 របស់ពួកគេនៅរដូវកាលនេះផងដែរ។
ជាមួយនឹងទម្រង់លេងដ៏ល្អ និងការឈ្នះពានលីគកំពូលបីលើកជាប់ៗគ្នានោះ បាននាំឲ្យមានការជជែកវែកញែកអំពីថា តើ Man City ជាក្រុមល្អបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ដែរ រឺទេ។ យ៉ាងណាលោក Pep Guardiola បានលើកឡើងថា ក្រុមរបស់លោកត្រូវតែឈ្នះពាន UEFA Champions League ជាមុនសិន ទើបអាចនិយាយពីរឿងនេះបាន។
លោក Pep Guardiola បាននិយាយបន្ទាប់ពីជ័យជម្នះ 1-0 លើ Chelsea កាលពីម្សិលមិញនេះថា៖ “ខ្ញុំមានអារម្មណ៍ថាយើងបានធ្វើអ្វីមួយដែលពិសេស ប៉ុន្តែការចាត់ទុកជាក្រុមដ៏អស្ចារ្យបំផុតមួយ យើងត្រូវតែឈ្នះ Champions League បើមិនដូច្នេះទេ យើងមិនមែនជាក្រុមដែលពេញលេញឡើយ”។
ប្រភព: Dailypost
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក