បាល់ទាត់អន្តរជាតិ
ទោះចាញ់ Real Madrid ពិតមែន ប៉ុន្តែ Pep Guardiola ប្រាប់ថា ក្រុមរបស់ខ្លួនលេងបានល្អហើយ!!!
គ្រូបង្វឹករបស់ក្លឹបមេឃខៀវ Manchester City លោក Pep Guardiola បាននិយាយនៅក្នុងបទអត្ថាធិប្បាយមួយនៅលើគេហទំព័រផ្លូវការណ៍របស់ UEFA ថា ក្រុមរបស់គាត់ពិតជាលេងបានយ៉ាងល្អ ក្នុងការប្រកួតក្របខ័ណ្ឌ UEFA Champions League វគ្គ 8 ក្រុមចុងក្រោយជើងទី 2 ទល់នឹង Real Madrid។
សូមរំលឹកផងដែរថា កាលពីម៉ោង 2 រំលងអាធ្រាតយប់មិញនេះក្លឹបមេឃខៀវ Manchester City ដែលជាក្រុមម្ចាស់ផ្ទះ បានរងបរាជ័យ ដោយភ្លាត់ចាញ់ក្រោមស្នាដៃ Real Madrid ក្នុងការប្រកួតជើងទី 2 នៃក្របខណ្ឌ UEFA Champions League ជាមួយនឹងការទាត់ប៉េណាល់ទីចុងម៉ោង បញ្ចប់ដោយលទ្ធផល 4 ទល់នឹង 3។
ក្រោយបរាជ័យមិនអាចឡើងទៅវគ្គបន្ទាប់បាន Pep Guardiola បាននិយាយថា៖ “ខ្ញុំចង់ឈ្នះ ប៉ុន្តែសូមអបអរសាទរចំពោះ Real Madrid។ ពួកគេបានការពារយ៉ាងស៊ីជម្រៅ ជាមួយនឹងការសាមគ្គីគ្នាដ៏អស្ចារ្យ ហើយពួកយើងបានធ្វើអ្វីៗគ្រប់យ៉ាងអស់ហើយ។ យើងលេងយ៉ាងល្អនៅគ្រប់តំបន់ តែជាអកុសល យើងមិនអាចឈ្នះបាន។ បាល់ទាត់ គឺនិយាយអំពីការស៊ុតបាល់បញ្ចូលទី ហើយពីការស៊ុតបាល់ប៉េណាល់ទី ពួកគេធ្វើបានល្អជាងយើងបន្តិច”។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ3 days ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ
-
បាល់ទាត់អន្តរជាតិ1 day ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ3 days ago
West Ham United ប្រកាសពីការចែកផ្លូវគ្នាជាមួយ David Moyes នាចុងបញ្ចប់នៃរដូវកាលនេះ