Connect with us

បាល់ទាត់អន្តរជាតិ

Pep Guardiola កំពុង​ពិចារណា​លើ​អនាគត​របស់ Joao Cancelo

Published

on

ក្លឹប​មេឃខៀវ Manchester City រក​មិន​ឃើញ​កន្លែង​សម្រាប់​ឲ្យ​ខ្សែការពារ Joao Cancelo លេង​បាន​នោះ​ទេ អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​នេះ ហើយ​ក៏​ហាក់​ដូចជា​គ្មាន​កន្លែង​សម្រាប់​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ​ផង​ដែរ នា​ពេល​អនាគត។

យោងតាម​អ្នក​កាសែត Gabriel Sans បាន​ឲ្យ​ដឹង​ថា គ្រូបង្វឹក​របស់​ក្លឹប Manchester City លោក Pep Guardiola បាន​បង្ហាញ​នូវ​បំណង​របស់​ខ្លួន​រួច​ហើយ ដោយ​មិន​ចង់​បាន​កីឡាករ​វ័យ​ក្បែរ 30 ឆ្នាំ​រូប​នេះ ចូល​ក្នុង​ក្រុម​របស់​ខ្លួន​វិញ​ឡើយ និង​ត្រៀម​ឲ្យ​ក្លឹប​លក់​គេ​ចេញ​នៅ​រដូវក្ដៅ​ខាង​មុខ​ទៀត​ផង។

ទោះ​បី​ជា​ត្រូវ​ការ​លក់ Joao Cancelo ក៏​ដោយ ក៏ Manchester City នៅ​តែ​ពិចារណា​ដាក់​កីឡាករ​រូប​នេះ​ឲ្យ​ខ្ចី​ជើងនៅ​រដូវកាល​ក្រោយ​ទៀត ហើយ​នោះ​ជា​​អ្វី​ដែល Barcelona ចង់​បាន​ផង​ដែរ។ ក្លឹប​កាតាឡាន់​ដែល​បាន​ខ្ចី​ជើង Joao Cancelo នៅ​រដូវកាល​នេះ ចង់​ស្នើរ​ខ្ចី​ជើង​គេ 1 រដូវកាល​បន្ថែម​ទៀត ស្រប​ពេល​ដែល Man City ចង់​លក់​ផ្ដាច់​កុងត្រា​របស់​គេ 30 លានអឺរ៉ូ។ Barcelona ប្រហែល​ជា ហ៊ាន​ចំណាយ​ត្រឹម​តែ​ចន្លោះ​ពី 15 ទៅ 20 លានអឺរ៉ូ​ប៉ុណ្ណោះ។

ប្រភព: Dailysports

Trending

Exit mobile version