បាល់ទាត់អន្តរជាតិ
វីរបុរសរបស់ក្លឹបបិសាចក្រហមមួយរូបព្រមានថា កុំចំណាយលុយ 100 លានផោន ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធរូបនេះ
អតីតកីឡាកររបស់ក្លឹបបិសាចក្រហម Manchester United លោក Andy Cole បានព្រមានទៅកាន់ក្លឹបរបស់ខ្លួន ជុំវិញការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Harry Kane នៅរដូវក្តៅនេះ។ ដោយឡែក Andy Cole មិនចង់ឲ្យបិសាចក្រហម ចំណាយលុយ 100 លានផោនលើការចុះហត្ថលេខាចំពោះ Harry Kane នោះឡើយ។
ស្របពេលដែលក្លឹបបិសាចក្រហមកំពុងផ្សារភ្ជាប់ជាមួយនឹងផ្ទេរ Harry Kane មក Old Trafford នៅចុងបញ្ចប់នៃរដូវកាលនេះ Andy Cole បាននិយាយថា៖ “Manchester United មិនអាចធ្វើដំណើរទៅជាមួយនឹងដំណោះស្រាយរយៈពេលខ្លីទៀតទេ។ ពួកគេមិនអាចចំណាយលុយ 80 លានផោន រឺ 100 លានផោន លើ Harry Kane បានទេ”។
Andy Cole បានបន្ថែមទៀតថា៖ “ក្នុងរយៈពេលពីរឆ្នាំ ពួកគេនឹងវិលទៅកាន់ចំណុចដូចដើមវិញ ពេលគាត់ (Harry Kane) មានអាយុ 32 ឆ្នាំ យើងត្រូវស្វែងរកខ្សែប្រយុទ្ធម្នាក់ទៀត។ ពួកគេមិនអាចរក្សាទម្រង់លេងបានល្អបន្តទៀតទេ”។
ដោយឡែក Harry Kane កំពុងស្ថិតក្នុងរយៈពេល 14 ខែចុងក្រោយនៅក្លឹបបច្ចុប្បន្នរបស់ខ្លួន Tottenham Hotspur ហើយគាត់ត្រូវបានគេដឹងថា ត្រៀមនឹងចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់