Connect with us

បាល់ទាត់អន្តរជាតិ

Sevilla កំពុង​ពិចារណា​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ Lucas Moura

Published

on

ក្លឹប​អេស្ប៉ាញ Sevilla FC ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ពិចារណា​លើ​ចុះ​ហត្ថលេខា​សម្រាប់​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប Tottenham Hotspur និង​ជា​កីឡាករ​ដែល​គ្មាន​តម្លៃ​ខ្លួន Lucas Moura ក្នុង​ពេល​ឆាប់ៗ​នេះ។ ដោយ​ឡែក​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ក្លឹប​មាន់ខ្នាយមាស​បាន​ប្រកាស​រួច​ហើយ​ថា Lucas Moura នឹង​ចាកចេញ​ពី​ក្លឹប​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ​ពេល​ដែល​កុងត្រា​របស់​គាត់​ផុត​កំណត់។

កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូបនេះ បាន​រស់​នៅ​ក្នុង​ទ្រនំ​ជាមួយ Tottenham Hotspur អស់​រយៈ​ពេល 5 ឆ្នាំ​កន្លះ​មក​ហើយ គិត​ចាប់​តាំង​ពី​គាត់​បាន​ចាកចេញ​ពី PSG ក្នុង​ឆ្នាំ 2018។ រដូវកាល​នេះ គឺ​ជា​រដូវកាល​ចុង​ក្រោយ​របស់ Lucas Moura ប៉ុន្តែ​របួស​សរសៃពួរ​ បាន​ធ្វើ​ឲ្យ​គាត់​បង្ហាញ​ខ្លួន​ត្រឹមតែ 18 ប្រកួត​ប៉ុណ្ណោះ ដោយ​មិន​បាន​ស៊ុត​បញ្ចូលទី រឺ Assist អ្វី​ឡើយ។

ជា​មួយ​នឹង​វត្តមាន​របស់ Dejan Kulusevski, Richarlison, Arnaut Danjuma និង Son Heung-min បាន​ធ្វើ​ឲ្យ Lucas Moura លែង​ក្លាយ​ជា​កីឡាករ​សំខាន់​របស់​ក្លឹប ហើយ​ត្រូវ​បង្ខំ​ចិត្ត​ចាកចេញ​នៅ​រដូវកាល​នេះ​តែ​ម្ដង។ ទន្ទឹម​នឹង​នេះ​ដែរ យោង​តាម​របាយការណ៍​ពី Estadio Deportivo បាន​ឲ្យ​ដឹង​ថា ក្លឹប Sevilla មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​ចុះ​ហត្ថលេខា​​លើ​ការ​ផ្ទេរ​ដោយ​គ្មាន​តម្លៃ​ខ្លួន​ជាមួយ Lucas Moura។ ដូច្នេះ​ខ្សែ​ប្រយុទ្ធ​រូប​នេះ កំពុង​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ការ​ប្រកួត​ប្រជែង​ថ្មី​ក្នុង​ទឹកដី​អេស្ប៉ាញ​រដូវកាល​ក្រោយ។

ប្រភព: Sportsmole

Trending

Exit mobile version