បាល់ទាត់អន្តរជាតិ
Di Maria ត្រៀមចាកចេញពី Juventus ខណៈដែលក្លឹបនៅ MLS និងក្លឹបនៅអារ៉ាប៊ីសាអូឌីតចាប់អារម្មណ៍
យោងតាមរបាយការណ៍ពីលោក Romeo Agresti បានឲ្យដឹងថា ក្លឹបសេះបង្កង់ Juventus នឹងមិនសម្រេចចិត្តបន្តកុងត្រារបស់ Angelo Di Maria ឡើយ ហើយកីឡាករឆ្នើមសញ្ជាតិអាហ្សង់ទីនរូបនេះ នឹងចាកចេញពីក្លឹបរបស់ខ្លួន ក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួន។ ទន្ទឹមនឹងនេះដែរ Di Maria ត្រូវបានគេដឹងថា កំពុងទទួលបានការចាប់អារម្មណ៍ពីក្លឹបនៅលីគអាមេរិច MLS និងក្លឹបនៅអារ៉ាប៊ីសាអូឌីតផងដែរ។
យ៉ាងណាមិញ Di Maria បានចុះហត្ថលេខាលើកុងត្រាត្រឹមតែរយៈពេលមួយឆ្នាំប៉ុណ្ណោះកាលពីរដូវក្តៅឆ្នាំមុន ពេលដែលគាត់ចាកចេញពី PSG។ កីឡាករវ័យ 35 ឆ្នាំរូបនេះ នៅតែមានទម្រង់លេងល្អប្រសើរក្នុងអំឡុងពេលរបស់គាត់នៅទឹកដីអ៊ីតាលី ដោយស៊ុតបញ្ចូលទីបាន 8 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 7 ដង ក្នុងការបង្ហាញខ្លួន 38 ប្រកួត នៅគ្រប់ព្រឹត្តិការណ៍នៃការប្រកួតប្រជែងទាំងអស់របស់ក្លឹបរដូវកាលនេះ។
តាមប្រភពជាក់លាក់ពីអ្នកដែលនៅខាងក្នុងក្លឹប Juventus បានឲ្យដឹងថា ក្លឹបយក្សនៅអ៊ីតាលីមួយនេះនឹងអនុញ្ញាតឲ្យ Di Maria ចាកចេញ នៅពេលផុតកុងត្រា។ នាយកប្រតិបត្តិរបស់ក្លឹប Juventus បានធ្វើការសម្រេចចិត្តបែបនេះ ដោយផ្អែកលើអាយុ និងប្រាក់ពលកម្មរបស់ Di Mario ដែលចំណាយប្រហែល 7 លានអឺរ៉ូក្នុងមួយរដូវកាល។
លើសពីនេះទៀត Juventus នឹងចាប់ផ្តើមរដូវកាលថ្មីនៅឆ្នាំ 2023-2024 ដោយព្យាយាមប្រើប្រាស់កីឡាករវ័យក្មេង ដែលមានប្រាក់ឈ្នួលទាប ដោយសារពួកគេមិនមានកៅអីលេងពានធំៗដូចជា UEFA Champions League ជាដើម។ ពួកគេក៏មានជាប់បម្រាម ផ្សេងទៀតដែលអាចប៉ះពាល់ដល់ការទិញលក់កីឡាករនាខែមិថុនានេះទៀតផង។
ប្រភព: Mscfootball
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់