បាល់ទាត់អន្តរជាតិ
Pep បញ្ជាក់ថា ប្រកួត FA Cup វគ្គផ្ដាច់ព្រ័តយប់នេះ នឹងប្រើប្រាស់អ្នកចាំទីដៃទីពីរ Stefan Ortega
គ្រូបង្វឹករបស់ក្លឹបមេឃខៀវ Manchester City លោក Pep Guardiola បានបញ្ជាក់ថា អ្នកចាំទីជម្រើសទីពីរ Stefan Ortega នឹងបង្ហាញខ្លួនជាជម្រើសដំបូងរបស់ក្រុម ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup ទល់នឹងក្លឹបបិសាចក្រហម Manchester United នៅម៉ោង 9:00 យប់នេះ (ម៉ោងនៅកម្ពុជា)។
យ៉ាងណាមិញ Stefan Ortega គឺជាជម្រើសអ្នកចាទីដៃទីពីរដែលបង្ហាញខ្លួនបានគ្រប់ប្រកួតទាំងអស់នៅក្នុងក្របខណ្ឌ FA Cup រហូតដល់វគ្គផ្ដាច់ព្រ័តនេះ។ ដូចគ្នានេះដែរ ការប្រកួតចុងក្រោយដ៏សំខាន់នេះ Pep Guardiola នៅតែជ្រើសរើសគាត់ជាជម្រើស 11 នាក់ដំបូង ខណៈដែល Ederson Moraes ដែលជាអ្នកចាំទីដៃទីមួយ នឹងត្រូវអង្គុយនៅកៅអីបម្រុង។
នៅពេលដែលត្រូវបានសួរពី Stefan Ortega លោក Pep Guardiola បាននិយាយក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រម្សិលមិញនេះថា “គាត់ (Stefan Ortega) នឹងលេង។ ខ្ញុំតែងតែធ្វើបែបនោះក្នុងពាន FA Cup។… អ្នកចាំទីដែលប្រើសម្រាប់លេងនៅ FA Cup នឹងចូលលេង”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ1 day ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ2 days ago
Liverpool ប្រកាសពីការចាកចេញរបស់ខ្សែការពារចាស់វស្សា Joel Matip