បាល់ទាត់អន្តរជាតិ
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
ការធ្វើជាគ្រូបង្វឹកដឹកនាំក្រុមមិនមែនជាកិច្ចការងាយស្រួលនោះទេ ជាពិសេសក្លឹបបាល់ទាត់ធំៗនៅតំបន់អ៊ឺរ៉ុប។ ដោយសារតែបាល់ទាត់ ជាកីឡាដែលមានភាពល្បីល្បាញខ្លាំង ប្រាក់ចំណូលសម្រាប់កីឡាករ និងគ្រូបង្វឹកក៏ខ្ពស់ផងដែរ។ ស្របពេលដែលមានប្រាក់ខែខ្ពស់នោះ ទាំងកីឡាករ និងគ្រូបង្វឹកក្ដី ត្រូវបញ្ចេញសមត្ថភាពឲ្យអស់ពីកម្លាំងកាយចិត្ត។
សម្រាប់កីឡាករ ប្រសិនបើគ្មានសមត្ថភាពគ្រប់គ្រាន់ទេ នោះនឹងមិនសូវមានឱកាសចូលលេងឡើយ ហើយអាចធ្វើឲ្យក្លឹបលក់ចេញផងដែរ។ ផ្សេងពីនេះទៀត គ្រូបង្វឹកក៏ដូចគ្នា ពេលណាដឹកនាំមិនបានជោគជ័យ នោះគេនឹងត្រូវក្លឹបបណ្ដេញចេញពីតំណែង។ មានគ្រូបង្វឹកមិនច្រើនទេ ដែលដឹកនាំហើយ មិនស្គាល់រសជាតិនៃការបណ្ដេញចេញ។ ថ្ងៃនេះដែរ យើងនឹងនាំអ្នកទាំងអស់គ្នាមកស្គាល់គ្រូបង្វឹកឆ្នើម 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបរបស់ខ្លួនបណ្ដេញចេញ។
5. Didier Deschamps (វ័យ 54 ឆ្នាំ, ដឹកនាំក្រុមជម្រើសជាតិបារាំង)
4. Zinedine Zidane (វ័យ 50 ឆ្នាំ, អតីតគ្រូបង្វឹករបស់ក្លឹប Real Madrid)
3. Diego Simeone (វ័យ 53 ឆ្នាំ, គ្រូបង្វឹករបស់ក្លឹប Atletico Madrid)
2. Pep Guardiola (វ័យ 52 ឆ្នាំ, គ្រូបង្វឹករបស់ក្លឹប Man City)
1. Jurgen Klopp (វ័យ 55 ឆ្នាំ, គ្រូបង្វឹករបស់ក្លឹប Liverpool)
ប្រភព: Sportskeeda/Besoccer
-
បាល់ទាត់អន្តរជាតិ2 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ3 days ago
ក្រៅពី Messi និង Ronaldo ឥឡូវ Garnacho ហៅកីឡាកររូបនេះថា ជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់
-
បាល់ទាត់អន្តរជាតិ2 days ago
ក្លឹបធំៗជាច្រើន កំពុងចាប់អារម្មណ៍លើខ្សែការពារប្រេស៊ីលវ័យ 17 ឆ្នាំ