បាល់ទាត់អន្តរជាតិ
Salah ឈ្លោះប្រកែកគ្នាជាមួយគ្រូបង្វឹករបស់ខ្លួន ក្នុងអំឡុងពេលប្រកួតទល់នឹង West Ham
ខ្សែប្រយុទ្ធរបស់ក្លឹបហង្សក្រហម Liverpool គឺកីឡាករ Mohamed Salah បានកើតមានជម្លោះជាមួយគ្រូបង្វឹករបស់ខ្លួនលោក Jurgen Klopp អំឡុងពេលដែលគាត់ត្រៀមប្ដូរចូល ជំនួស Luis Diaz នាទីទី 79 ក្នុងការប្រកួតជុំទី 35 នៃក្របខ័ណ្ឌ Premier League ទល់នឹងក្លឹបញញួរធំ West Ham។
ក្នុងអំឡុងពេលនោះ Mohamed Salah ត្រៀមប្ដូរចូលទីលានជាមួយនឹងមិត្តរួមក្រុមរបស់ខ្លួន 2 នាក់ផ្សេងទៀតគឺ Darwin Nunez និង Joe Gomez។ យ៉ាងណាមានតែ Salah ប៉ុណ្ណោះ ដែលបង្ហាញពីកាយវិការមិនពេញចិត្ត និងហាក់បាននិយាយទាស់សម្ដីគ្នាជាមួយគ្រូបង្វឹករបស់ខ្លួន។
អ្នកទាំង 2 បានប្រកែកគ្នា ប៉ុន្តែមិនត្រូវបានគេដឹងថា ពួកគេនិយាយពីអ្វីនោះទេ ហើយក្រោយការប្រកួតបញ្ចប់ទៅ Jurgen Klopp ក៏បានបញ្ជាក់ឲ្យដឹងថា ខ្លួនបានដោះស្រាយគ្នាជាមួយ Mohamed Salah រួចហើយ។ យ៉ាងណាមិញ ការប្រកួតរបស់ Liverpool បានបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា 2-2 ដែលធ្វើឲ្យពួកគេបានឃ្លាតឆ្ងាយកាន់តែខ្លាំងពីក្រុមកំពូលតារាង Arsenal និង Manchester City។
ទស្សនាវីដេអូខាងក្រោម៖
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ1 day ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ1 day ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Carlo Ancelotti លើកឡើងថា កូនក្រុមរបស់ខ្លួនរូបនេះ នឹងឈ្នះ Ballon d’Or