បាល់ទាត់អន្តរជាតិ
Vinicius Jr ត្រៀមបន្តកុងត្រាថ្មី ដែលមានលក្ខខណ្ឌប្រាក់ខែខ្ពស់ជាងគេនៅ Real Madrid
ខ្សែប្រយុទ្ធស្លាបរបស់ក្លឹប Real Madrid គឺកីឡាករ Vinicius Junior បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចុះកុងត្រាថ្មីរយៈពេល 5 ឆ្នាំបន្ថែមទៀតជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួន។ ក្លឹបអធិរាជស Real Madrid មានបំណងចង់ចងជើង Vinicius Jr ទៅនឹងកុងត្រាថ្មី ដែលមានលក្ខខណ្ឌល្អជាងមុន។
យោងតាមសារព័ត៌មានអេស្ប៉ាញ Cadena ESR បានឲ្យដឹងថា កីឡាករឆ្នើមសញ្ជាតិប្រេស៊ីលរូបនេះ បានយល់ព្រមលើកិច្ចព្រមព្រៀងកុងត្រាថ្មីនៅ Santiago Bernabeu រហូតដល់ឆ្នាំ 2028 ហើយ។ របាយការណ៍ដដែលនេះដែរ បានបន្ថែមថា កុងត្រាថ្មីដែល Real Madrid ផ្ដល់ឲ្យ Vinicius នោះ គឺមានជាការតម្លើងប្រាក់ខែ ធ្វើឲ្យគាត់ក្លាយជាកីឡាករដែលទទួលបានប្រាក់ពលកម្មច្រើនបំផុតរបស់ក្លឹប។
ដូចគ្នានេះដែរ កុងត្រាថ្មីរបស់ Vinicius Jr គឺមានលក្ខខណ្ឌទិញផ្តាច់រហូតដល់ 1 ពាន់លានអឺរ៉ូឯណោះ។ ទោះជាយ៉ាងណាក៏ដោយ Real Madrid និងកីឡាករវ័យ 22 ឆ្នាំរូបនេះត្រូវបានគេនិយាយថា កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការចរចារវាងភាគីក្លឹប និងកីឡាករ ហើយអ្វីៗនឹងសម្រេចនាពេលឆាប់ៗខាងមុខនេះ។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ3 days ago
Marcus Rashford ស្ថិតក្នុងកំណត់ត្រាកីឡាករដែលបង្ហាញខ្លួនបានច្រើនជាង 400 ប្រកួតសម្រាប់ក្លឹបបិសាចក្រហម