បាល់ទាត់អន្តរជាតិ
Di Maria ថា រឿងដ៏ល្អបំផុតមួយ ក្នុងអាជីពបាល់ទាត់របស់គាត់គឺ គាត់បានលេងជាមិត្តរួមក្រុមនឹង Messi
កីឡាករ Angel di Maria ដែលជាអតីតខ្សែប្រយុទ្ធស្លាបរបស់ក្លឹប Real Madrid បានបង្ហើបថា ការលេងជាមួយមិត្តរួមជាតិ Lionel Messi នៅក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន និងនៅក្លឹបយក្សបារាំង Paris Saint-Germain គឺជារឿងដ៏អស្ចារ្យបំផុតមួយ ក្នុងអាជីពបាល់ទាត់របស់ខ្លួន។’
Di Maria ដែលបច្ចុប្បន្នមានវ័យ 35 ឆ្នាំ បាននិយាយតាមរយៈ Albiceleste Talk ថា៖ “រឿងដ៏ល្អបំផុតដែលបានកើតឡើងក្នុងអាជីពបាល់ទាត់របស់ខ្ញុំ គឺខ្ញុំបានលេងជាមួយ Messi ទាំងនៅក្នុងក្រុមជម្រើសជាតិ និងក្លឹប។ ខ្ញុំបាននៅក្លឹបជាមួយគាត់រយៈពេលមួយឆ្នាំ តែខ្ញុំមិនសូវបានចូលលេងទេ។ យ៉ាងណាខ្ញុំដឹងរួចស្រេចថា បើគាត់មក ខ្ញុំនឹងមិនអាចលេងបានច្រើនដូចមុនឡើយ”។
យ៉ាងណាមិញ ពេលនេះ Di Maria ជិតនឹងខិតជិតទៅនឹងការចូលរួមជាមួយ Benfica ហើយ បន្ទាប់ពីចាកចេញពី Juventus ក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួននៅរដូវក្តៅនេះ ខណៈដែល Messi នឹងចូលរួមជាមួយក្លឹប Inter Miami របស់ MLS នៅពេលកុងត្រារបស់គាត់ជាមួយ PSG ផុតកំណត់នៅចុងខែនេះ។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ2 days ago
ក្រដាសកុងត្រាដំបូងរបស់ Messi ជាមួយ Barcelona ដាក់ដេញថ្លៃបានជិតមួយលានដុល្លារ
-
បាល់ទាត់អន្តរជាតិ2 days ago
មូលហេតុដែល Neymar មិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិប្រេស៊ីល