បាល់ទាត់អន្តរជាតិ
Di Maria ឆ្លើយតបទៅកាន់ Matthaus ដែលរិះគន់ការឈ្នះពាន Ballon d’Or របស់ Messi ដោយពាក្យមួយឃ្លាដ៏ចាក់ដោត
អតីតកីឡាករបាល់ទាត់ឆ្នើមមួយរូបរបស់ក្លឹបបិសាចក្រហម Manchester United គឺកីឡាករ Angel Di Maria បានវាយបកទៅលើ Lothar Matthaus បន្ទាប់បុរសវ័យ 62 ឆ្នាំរូបនេះ បាននិយាយពី Ballon d’Or របស់ Lionel Messi ថា ជាការឈ្នះដែលមិនសមហេតុផល។
យើងបានដឹងហើយថា Lionel Messi បានឈ្នះពាន Ballon d’Or លើក 8 របស់គាត់កាលពីដើមសប្ដាហ៍នេះ ដោយសារសមិទ្ធិផលនៃភាពជោគជ័យរបស់គាត់ក្នុងការនាំហ្សង់ទីនឲ្យឈ្នះពាន World Cup នៅប្រទេសកាតា។ ស្របពេលជាមួយគ្នានោះ អតីតកីឡាករដែលធ្លាប់ឈ្នះ Ballon d’Or កាលពីឆ្នាំ 1990 លោក Lothar Matthaus ជឿថា Erling Haaland គឺជាអ្នកឈ្នះដែលសក្តិសមជាង ព្រោះទម្រង់លេងរបស់គេល្អជាង Messi។
អតីតវីបុរសបាល់ទាត់ Matthaus បានប្រាប់ Sky Germany ថា៖ “Haaland ធ្វើបានល្អជាង Messi ពេញមួយឆ្នាំ។… សម្រាប់ខ្ញុំ គ្មាននរណាម្នាក់ល្អជាង Haaland នោះទេ គាត់គឺជាកីឡាករល្អបំផុតក្នុងរយៈពេល 12 ខែចុងក្រោយនេះ…”។
ទោះជាយ៉ាងណាក៏ដោយ ក្រោយការនិយាយបែបនេះមិនយូរប៉ុន្មាន Di Maria ដែលជាមិត្តរួមក្រុមជម្រើសជាតិរបស់ Messi បានបញ្ចេញមិតិវាយបកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយសរសេរដោយពាក្យដ៏សាមញ្ញ និងខ្លីមួយឃ្លាថា៖ “ទៅយំនៅកន្លែងផ្សេងទៅ”។
ប្រភព: Metro
-
បាល់ទាត់អន្តរជាតិ3 days ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ3 days ago
PSG ប្រហែលជាត្រូវបន្តកំណត់ត្រា មិនអាចឈ្នះពាន UCL ជាច្រើនរដូវកាលទៀត
-
បាល់ទាត់អន្តរជាតិ3 days ago
បិសាចក្រហមនឹងបញ្ចប់ការងារជាគ្រូបង្វឹករបស់ Erik ten Hag នៅចុងរដូវកាលនេះ!!!