បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ Arsenal ប្រកាសពីការផ្ទេរ Kai Havertz ជាមួយកុងត្រារយៈពេល 5 ឆ្នាំ
កាលពីរំលងអាធ្រាតយប់មិញនេះ ក្លឹបកាំភ្លើងធំ Arsenal បានប្រកាសបញ្ជាក់ជាផ្លូវការណ៍ពីការចុះហត្ថលេខាលើខ្សែប្រយុទ្ធអាឡឺម៉ង់ Kai Havertz ដោយផ្ទេរពីតោខៀវ Chelsea ក្នុងកុងត្រារយៈពេល 5 ឆ្នាំ។ កីឡាករវ័យ 24 ឆ្នាំរូបនេះ នឹងក្លាយជាកីឡាករចំណូលថ្មីដំបូងរបស់កាំភ្លើងធំនៅរដូវក្ដៅនេះ ជាមួយកិច្ចព្រមព្រៀងផ្ទេរ 65 លានផោន។
ទន្ទឹមនឹងនេះដែរ Kai Havertz នឹងពាក់អាវលេខ 29 នៅក្លឹបថ្មីរបស់ខ្លួន ដូចពេលដែលគាត់នៅ Chelsea ដែរ។ ក្រោយការប្រកាសពី Arsenal ខ្សែបម្រើប្រយុទ្ធសញ្ជាតិអាឡឺម៉ង់រូបនេះបាននិយាយថា៖ “ពិតជារំភើបណាស់សម្រាប់ខ្ញុំ ក្នុងការចូលរួមជាមួយក្លឹបដ៏អស្ចារ្យមួយនេះ និងបានក្លាយជាផ្នែកមួយនៃគ្រួសារ Arsenal”។
បន្ទាប់ពីការចុះហត្ថលេខារបស់ Havertz ឥឡូវនេះ Arsenal ត្រូវបានកំណត់ជាអាទិភាពក្នុងការផ្ទេរ Declan Rice របស់ West Ham United ហើយត្រូវបានគេជឿថា ពួកគេនឹងឈានដល់ការដេញថ្លៃ 105 លានផោន និងអាចទទួលបានជោគជ័យលើ Man City ដែលចង់បានខ្សែបម្រើកណ្ដាលរូបនេះដូចគ្នា។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ