បាល់ទាត់អន្តរជាតិ
Reece James បដិសេធការផ្ទេរទៅ Arsenal ដោយបើកចំហរ
ខ្សែការពារ Reece James របស់ក្លឹបតោខៀវ Chelsea បានបដិសេធការផ្ទេរដែលអាចកើតឡើងទៅកាន់ក្លឹបជាគូប្រជែងរបស់ខ្លួននៅ Premier League គឺក្លឹបកាំភ្លើងធំ Arsenal។ ខ្សែការពារស្តាំសញ្ជាតិអង់គ្លេសរូបនេះបានច្រានចោលរឿងរ៉ាវដែលផ្សារភ្ជាប់ទៅនឹងក្លឹបកាំភ្លើងធំ Arsenal ដោយបើកចំហរ។
Reece James បានបដិសេធដោយឆ្លើយថា ទេចំពោះក្លឹបកាំភ្លើងធំ បន្ទាប់ពីអ្នកគាំទ្រម្នាក់របស់ Arsenal បានបង្ហាញពីបំណងចង់ឃើញគាត់នៅ Emirates។ អ្នកគាំទ្រដែលមានគណនី Twitter ឈ្មោះ @_ambehi បានចែករំលែករូបភាពរបស់ James និងបានសរសេរថា “Reece James កំពុងត្រៀមចូលរួមជាមួយ Arsenal តើនរណានឹងឆ្លើយទេ ចំពោះរឿងនេះ?”។
ស្របពេលជាមួយគ្នានោះ Reece James បានឆ្លើយតបតាមរយៈផ្នែកមតិយោបល់ដោយតបថា៖ “ខ្ញុំនឹងនិយាយថា ទេ”។ ដោយការឆ្លើយតបបែបនេះរបស់គាត់ អ្នកគាំទ្រ Chelsea ពិតជាមានភាពកក់ក្ដៅជាមួយនឹងកីឡាករឆ្នើមរបស់ខ្លួន ហើយពួកគេបានដឹងរួចជាស្រេចថា Reece James ប្រហែលជាមិនទាន់ចាកចេញទៅណាទេ នៅរដូវក្ដៅនេះ។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក