បាល់ទាត់អន្តរជាតិ
Reece James ឡើងធ្វើជាកាពីតែនក្រុមថ្មីរបស់តោខៀវ Chelsea និងសន្យាលះបង់គ្រប់យ៉ាងដើម្បីក្លឹប
ខ្សែការពារ Reece James បានសន្យានូវចំណុចធំៗមួយចំនួន បន្ទាប់ពីគាត់ត្រូវបានតែងតាំងជាប្រធានក្រុមថ្មីរបស់ក្លឹបតោខៀវ Chelsea។ ខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះ ត្រូវបានតែងតាំងជាកាពីតែនក្រុមផ្លូវការណ៍ កាលពីម្សិលមិញនេះ ដោយជំនួសតំណែងរបស់ Cesar Azpilicueta ដែលចាកចេញពី Stamford Bridge ទៅចូលរួមជាមួយ Atletico Madrid។
យ៉ាងណាមិញ ក្រោយពេលក្លាយជាកាពីតែនក្រុមថ្មីហើយនោះ Reece James បានបង្ហោះសារនៅលើគណនី Instagram របស់គាត់ ដោយបានសន្យាថា នឹងធ្វើអ្វីៗគ្រប់យ៉ាងដែលគាត់អាចធ្វើបាន ដើម្បីជួយដឹកនាំ Chelsea ក្នុងទិសដៅដ៏ត្រឹមត្រូវ និងវិលទៅកាន់ភាពជោគជ័យដូចពីអតីតកាលវិញ។
កាពីតែនក្រុមថ្មីរូបនេះបានសរសេរថា៖ “ប្រធានក្រុម Chelsea ជាពេលវេលាកិត្តិយស និងមោទនភាពពិតប្រាកដសម្រាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ក្លឹបនេះ គឺជាអ្វីដែលខ្ញុំបានស្គាល់អស់រយៈពេល 17 ឆ្នាំមកហើយ។ ចេញពីដួងចិត្តរបស់ខ្ញុំ ខ្ញុំចង់អរគុណអ្នកគ្រប់គ្នាដែលបានជួយខ្ញុំក្នុងដំណើរឆ្ពោះទៅរកភាពជោគជ័យនេះ។ តួនាទីនេះ គឺថ្មីសម្រាប់ខ្ញុំ ប៉ុន្តែខ្ញុំនឹងធ្វើអ្វីៗគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបាន ដើម្បីជួយដឹកនាំក្លឹបរបស់យើងក្នុងទិសដៅដ៏ត្រឹមត្រូវមួយ ដើម្បីត្រឡប់ទៅកាន់ការឈ្នះពានដូចពីមុនវិញ…”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក